ព័ត៌មានកីឡា

Conor McGregor ​៖ ខ្ញុំ​ប្រហែល​ជា​ត្រូវ​វ៉ៃ​ជាមួយ​ Pacquiao ​ហើយ

អ្នក​វាយ​ក្នុង​ទ្រុង Conor McGregor ​បាន​និយាយ​ថា​រូបគេ​ប្រហែល​ជា​ត្រូវ​ប្រកួត​ជាមួយ Manny Pacquiao ​វិញ​ហើយ ​ជំនួស​អ្នក​ប្រដាល់​មិន​ដែល​ចាញ់ Floyd Mayweather ។

Conor ​បាន​ប្រកាស​ចង់​ឡើង​ប្រកួត​ជាមួយ Floyd ​ជា​ច្រើន​ដង​ណាស់​មក​ហើយ ​ប៉ុន្តែ​គ្មាន​សញ្ញា​ណា​មួយ​អាច​បញ្ជាក់​បាន​ថា​វា​អាច​កើត​ឡើង​បាន​នោះ​ទេ ​ព្រោះ​អី​អ្នក​ប្រដាល់​អាមេរិក​បាន​ប្រកាស​ចូល​និវត្តន៍​ជា​យូរ​ណាស់​មក​ហើយ។ យ៉ាងណាមិញ ​ស្រប​ពេល​គ្នា​នេះ​ដែរ​ Pacquiao ​កាល​ពី​ពេល​កន្លង​ទៅ ​ក៏​បង្ហើប​ដែរ​ថា​រូបគេ​សុខ​ចិត្ត​ចូល​ជំនួស Floyd ​ក្នុង​ការ​ប្រកួត​ជាមួយ Conor ​ប្រសិន​ណា​បើ​ការ​ប្រកួត​នោះ​ជា​ការ​ប្រដាល់​ ​មិនមែន​វាយ​ក្នុង​ទ្រុង។

ឆ្លើយ​តប​នឹង​រឿង​ខាង​លើ​នេះ កំពូល​អ្នក​លេង​ក្នុង​ទ្រុង UFC ​បាន​និយាយ​ថា​៖ “ប្រហែល​ជា F*ck Floyd ​នៅ​ម្ខាង​សិន​ហើយ។ ប្រហែល​ជា​ខ្ញុំ​អាច​នឹង​វ៉ៃ​ជាមួយ Pacquiao ​ជំនួស​វិញ។ តើ​មាន​មូល​ហេតុ​អ្វី​ដែល​ខ្ញុំ​មិន​អាច​វ៉ៃ​បាន? ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិន​អាច​វ៉ៃ​ជាមួយ Pacquiao ​និង F*ck Floyd ​បាន?”៕

មតិយោបល់