ខ្សែប្រយុទ្ធអេស្ប៉ាញ Fernando Torres បានសំរេចចិត្តចាកចេញពីក្លិបដែលខ្លួនធ្លាប់លេងតាំងពីក្មេងមក នៅខែមករា ហើយនឹងទៅចូលរួមជាមួយក្លិបនៅក្របខ័ណ្ឌ Chinese Super League ។
ខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំរូបនេះ បានត្រលប់ចូល Atletico Madrid នៅឆ្នាំ ២០១៥ ក្រោយពីការខ្ចីជើងពីក្រុមអ៊ីតាលី AC Milan ។ អតីតកីឡាករ Liverpool និងកីឡាករតោខៀវ Chelsea រូបនេះ បានបង្ហាញខ្លួនក្នុងលីកចំនួន ៤៩ លើកក្នុងការបង្ហាញខ្លួនជាលើកទី ២ របស់គាត់ជាមួយនឹងក្លឹបនៅទីក្រុង Madrid ដោយស៊ុតបញ្ចូលទីបាន ១៤ គ្រាប់។
Torres អាចនឹងចាកចេញពីក្រុម Atletico Madrid នៅរដូវក្តៅនេះ ប៉ុន្តែគាត់នឹងបានសំរេចចិត្តស្នាក់បន្ត បើសិនក្លិបមិនបាននាំយកកីឡាករជំនួស ព្រោះ Atletico Madrid នៅតែស្ថិតក្រោមការហាមឃាត់ការផ្ទេរកីឡាករ។ ទោះបីជាយ៉ាងណាក៏ដោយការមកដល់របស់កីឡាករ Diego Costa នៅក្នុងខែមករា វាកំណត់ឱកាសសម្រាប់ខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំ មិនអាចនៅទៀតបាន៕
មតិយោបល់