ព័ត៌មានបច្ចេកវិទ្យា

វិធីបិទកុំឱ្យទូរសព្ទ iPhone របស់លោកអ្នកបង្ហាញទីតាំងដែលលោកអ្នកកំពុងឋិតនៅ ទៅនរណាម្នាក់

លោកអ្នកដែលមានទូរសព្ទដៃ iPhone កាន់ក្នុងដៃភាគច្រើន ប្រហែលមិនទាន់ដឹងទេថា ឧបករណ៍ចល័តរបស់ខ្លួនមួយនេះ មានមុខងារតាមដានទីតាំងម្ចាស់របស់វាមួយឈ្មោះ Frequent Locations។ មុខងារនេះ នៅពេលដែលវាត្រូវបានបើក វានឹងកត់ត្រាទុកត្រាទុកជាបន្តបន្ទាប់នូវទីតាំងដែលលោកអ្នកបានឈរនៅ តាមប្រព័ន្ធ GPS របស់ទូរសព្ទ សម្រាប់ទុកប្រើជាព័ត៌មានភ្ជាប់ជាមួយកម្មវិធីផ្សេងៗណាមួយ។ ដូច្នេះ ប្រសិនបើលោកអ្នកចង់រក្សាឯកជនភាព ឬបារម្ភអំពីសុខសុវត្ថិភាពរបស់ខ្លួន ចង់មិនចង់ គួរតែបិទមុខងារនេះចោល។

របៀបអនុវត្តន៍៖

១- ជាដំបូង សូមបើកកម្មវិធី Settings

២- សូមចូលទៅកាន់ Privacy

៣- ចុចយក Location Services

៤- រួចចុចលើ System Services នៅខាងក្រោមផ្ទាំងកម្មវិធី

៥- ជ្រើសយក Frequent Locations រួចរុញប៊ូតុង ON/OFF មកខាងឆ្វេង ដើម្បីបិទដំណើរការរបស់វា ជាការស្រេច៕

 

មតិយោបល់