ព័ត៌មានកីឡា

Chelsea បដិសេធ ២០០លានផោនរបស់ក្រុម Man City

បន្ទាប់ពីក្រុមកំពូលតារាង Premier League មេឃខៀវ Manchester City បានប្រជែងជាមួ​យ Real Madrid ក្នុងការនាំយក ​Eden Hazard នោះ ហាក់មិនទទួលបាន​ពន្លឺឡើយ ក្រោយពីក្រុមតោខៀវ Chelsea ក្រោមការដឹក​នាំរបស់លោក Antonio Conte បានចេញមុខបដិសេធ។

បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា ក្រុម​តោខៀវ​ Chelsea បានបដិសេធមិនលក់ខ្សែបម្រើប្រយុទ្ធ​ប៊ែលហ្ស៊ិក Eden Hazard ឲ្យក្រុមគូប្រជែង​ Manchester City ឡើយ។ ជាក់ស្តែងណាស់ លោក Pep Guadiola បានចាប់ផ្តើមចំណាយទឹកប្រាក់់មហិមា មិនធ្លាប់មានឡើយតាំងពីលោកដឹកនាំ Barcelona និង Bayern Munich កន្លងមក ពោលគឺចំណាយដល់ទៅ ២០០លានផោន ក្នុងការទិញយក Hazard ពី Chelsea​ ។ ការចំណាយច្រើនបែបនេះ លោក Pep មានបំណងប្រជែងជាមួយ Real Madrid ដែលចំណាយ​លុយខ្ទង់ ២០០លានផោនដូចគ្នា ដើម្បីនាំយក Hazard ទៅកាន់ Bernabeu នៅរដូវក្តៅក្រោយនេះ។

ក៍ប៉ុន្តែ ក្លិបបាល់ទាត់ Chelsea បានបដិសេធ មិនលក់ Eden Hazard ឲ្យក្រុម Manchester City ឡើយ ព្រោះថាក្រុមទាំង២ ជាក្រុមគូប្រជែងគ្នា នៅ Premier League ម្យ៉ាង Chelsea មិនចង់ឲ្យ Man City កាន់តែខ្លាំង នៅពេលដែលមានវត្តមានរបស់ Hazard ឡើយ។ យ៉ាងណាវិញនោះ Chelsea ត្រឹមតែបដិសេធ Man City ប៉ុណ្ណោះ ខណ:ក្រុមអធិរាជស Real Madrid វិញ នៅមិនទាន់មានការអះអាងថាបដិសេធ ឬយល់ព្រម​នៅឡើយទេ ស្របពេលដែលពត៌មានល្ហិចល្ហៀងកន្លងមក Chelsea មិនបន្តកុងត្រាជាមួយ Hazard ដោបំណងចង់លក់កីឡាករប៊ែលហ្ស៊ិករូបនេះ ឲ្យក្រុម Real Madrid ។

ដូច្នេះហើយ ក្រុមតោខៀវ Chelsea បនបដិសេធលក់ Eden Hazard ឲ្យក្រុមគូប្រជែង Manchester City ក្នុងតម្លៃ ២០០លានផោន។

មតិយោបល់