ព័ត៌មានកីឡា

Lukaku ​ថា​បេះដូង​នៅ​តែ​នឹក​ដល់ Chelsea ​ដដែល

ខ្សែ​ប្រយុទ្ធ​របស់​ក្រុម Everton ​កីឡាករ Romelu Lukaku ​បាន​បញ្ជាក់​ថា​ខ្លួន​នៅ​តែ​មាន​​ចិត្ត​ស្រលាញ់​ក្រុម Chelsea ​ដដែល ​បើ​ទោះ​ជា​បាន​ចាកចេញ​ពី​ក្លឹប​នេះ​មួយ​រយៈ​ហើយ​ក៏​ដោយ។

Lukaku ​ជា​កីឡាករ​ដែល​ចាប់​ផ្ដើម​មាន​គេ​ស្គាល់​ពេល​ផ្លាស់​ទៅ​លេង​នៅ​ Chelsea ​ប៉ុន្តែ​មិន​អាច​រក្សា​តំណែង​របស់​ខ្លួន​បាន ​ទើប​សម្រេច​ចាកចេញ​ដើម្បី​ទៅ​រក​ទ្រនំ​ថ្មី​បាន​ចូល​លេង​ជម្រើស​១១​នាក់​ដំបូង​បង្ហាញ​សមត្ថភាព។ យ៉ាងណាមិញ ​លេង​នៅ Everton ​រូបគេ​ធ្វើ​បាន​ល្អ​ខ្លាំង ​ដោយ​ចាប់​តាំង​ពី​ឆ្នាំ​២០១៤​មក ​បង្ហាញ​ខ្លួន​បាន​ច្រើន​លើក​ ហើយ​ជា​តួ​អង្គ​ប្រយុទ្ធ​សំខាន់​ម្នាក់​សម្រាប់​ក្រុម​ផង​ដែរ។

ត្បិតតែ​លេង​នៅ​ Everton ​​បាន​ល្អ​យ៉ាង​នេះ​មែន ប៉ុន្តែ​រូបគេ​នៅ​តែ​មាន​ចិត្ត​នឹក​រលឹក​ដល់​គ្រា​លេង​ឱ្យ Chelsea ​រហូត។ ដោយ​កីឡាករ​វ័យ​២៣​ឆ្នាំ​រូប​នេះ​បាន​និយាយ​ដូច្នេះ​ថា​ខ្លួន​តែងតែ​សរសើរ​ចំពោះ​កីឡាករ​នៅ​ក្រុម​តោ​ខៀវ​ជា​ច្រើន ព្រោះ​ពួកគេ​សុទ្ធ តែ​មាន​បទ​ពិសោធន៍​ល្អ ​ហើយ​កម្រ​នឹង​ឃើញ​ខ្លាំង​ណាស់។ ទោះ​ជា​មិន​អាច​លេង​ឱ្យ​ក្រុម​នេះ​បាន តែ​ខ្លួន​ចង់​ឃើញ Chelsea ​ជោគជ័យ៕

 

 

មតិយោបល់