ព័ត៌មានកីឡា

Arsenal ​នឹង​បណ្ដេញ​លោក Wenger ​ចោល ​ប្រសិន​ណា​ចាញ់ Hull City

ក្លឹប Arsenal ​អាច​នឹង​បណ្ដេញ​អ្នក​ចាត់ការ Arsene Wenger ​ចោល​ភ្លាម ប្រសិន​ណា​បើ​ក្លឹប​នៅ​តែ​មិន​អាច​យក​ឈ្នះ​ក្រុម​បាត​តារាង Hull City ​បាន​ទៀត​នៅ​ល្ងាច​នេះ។

នៅ​ល្ងាច​ម៉ោង ៧:៣០​នាទី​នេះ ​ក្រុម Arsenal ​នឹង​ត្រូវ​បើក​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ Hull City ​ក្នុង​សប្ដាហ៍​ទី​២៥​នៃ​ពាន​រង្វាន់ English Premier League ​។ ខណៈ​ដែល​ការ​ប្រកួត​នេះ​ទៀត​សោត អាច​ជា​ប្រកួត​កាត់​សេចក្ដី​សម្រាប់​អ្នក​ចាត់ការ Wenger ​ក៏​ថា​បាន ​ព្រោះ​ថា​ក្លឹប​អាច​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ប្ដូរ​អ្នក​ចាត់ការ បើ​ពួកគេ​នៅ​តែមិន​អាច​យក​ឈ្នះ​ក្រុម​បាត​តារាង Hull City ​បាន​ទៀត​នោះ។

ក្រុម Arsenal ​អាច​នឹង​លែង​បាន​ឈរ​​ជើង​នៅ Top4 ​បាន​ទៀត ប្រសិន​ណា​បើ​ពួកគេ​នៅ​តែ​មិន​អាច​រក​ឃើញ​ជ័យជម្នះ​បាន ​ខណៈ​ដែល​បច្ចុប្បន្ន​នេះ​ស្ថិត​នៅ​លេខ​រៀង​ទី​៤​តែ​ឈ្នះ​ពិន្ទុ​ក្រុម​លេខ​៥ Liverpool ​តែ​១​ពិន្ទុ​ប៉ុណ្ណោះ។ ស្រប​ពេល​ឈ្នះ​ពិន្ទុ​ក្រុម​លេខ​៦ Manchester United ​តែ​២​ពិន្ទុ។

ដូច្នេះ​មាន​ន័យ​ថា​ប្រសិន​ណា​បើ​ហ៊ាន​តែ​ភ្លាត់​ចាញ់​ការ​ប្រកួត​នេះ ​ហើយ​ក្រុម​លេខ​៥​និង​លេខ​៦​បាន​ឈ្នះ​ដៃ​គូ​របស់​ពួកគេ​យក​បាន​៣​ពិន្ទុ​បន្ថែម​នោះ គឺ​ក្រុម​កាំភ្លើង​ធំ​នឹង​ត្រូវ​ធ្លាក់​ចេញ​ពី​តំណែង Top4 ​ប៉ុណ្តោះអាសន្ន​ហើយ៕

មតិយោបល់