សារព័ត៌មានថៃ បានប្រកាសប្រាប់ប្រជានជនថៃ ឲ្យប្រយ័ត្ននំដែលក្មេងៗទិញយកមកញ៉ាំ ព្រោះថា ផេកហ្វេសប៊ុក ឈ្មោះ Drama-addict បានបង្ហោះរូបភាព នំកញ្ជប់ដែលមានរសជាតិ កែម ប៊ួយ ទាំងរសជាតិទាំងក្លិន គឺធ្វើដើម្បីបន្លំ ភ្នែកមន្ដ្រីប៉ូលិស ទើបអ្នកលេងបណ្ដាញសង្គមមួយនេះអះអាងថា មានពិតប្រាកដមែន ដូច្នោះហើយទើបតឿនប្រជាជនថៃ ឲ្យមានសេចក្ដីប្រុងប្រយ័ត្ន ។
សូមបញ្ជាក់ផងដែរថា ប្រភេទនំកញ្ចប់មួយនេះ ធ្លាប់បានចរាចរណ៍លក់ក្នុងប្រទេស ចិន និង តៃវ៉ាន់ រួចមកហើយ នៅប្រទេសថៃ មិនទាន់ដឹងច្បាស់ថាមាននៅឡើយ ឬ យ៉ាងណាទេ ទើបសំណូមពរដល់មន្ដ្រីប៉ូលិសថៃ មានការរឹតបន្តឹង នឹងប្រុងប្រយ័ត្ន នេះបើតាមការចុះផ្សាយរបស់ សារព័ត៌មាន Kapook ។
យ៉ាងណាក្ដី ខាងប្រទេសកម្ពុជាយើងវិញ ក៏គប្បីជ្រាបដំណឹងមួយនេះ នឹងរួមគ្នា ការពារផងដែរ ៕
មតិយោបល់