ព័ត៌មានកីឡា

៤០០លានអឺរ៉ូ បើហ៊ានលក់ភ្លែត

តាមរយៈការចែរចង់ របស់ក្រុម Real Madrid ក្នុងការចង់បាន Neymar ទៅកាន់ Santiago Bernabeu នោះ បានធ្វើឲ្យក្រុម Paris Saint Germain ស្មុគស្មាញយ៉ាងខ្លាំង ខណៈក្លិបបារាំងមួយនេះ នាំយកមកមិនទាន់បានមួយរដូវកាលស្រួលបួលផង និងមិនទាន់ជោគជ័យទៀត។

យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់កាសែត AS បានឲ្យដឹងថា ក្រុម Paris Saint Germain នឹងយល់ព្រមលក់ Neymar ឲ្យក្រុម Real Madrid ដរាបណាក្លិបយក្សអេស្ប៉ាញ ហ៊ានបំពេញលក្ខខ័ណ្ឌមួយសិន។ ជាក់ស្តែងណាស់ ក្រុម Paris Saint Germain បានទាមទារតម្លៃខ្លួន Neymar ដល់ទៅ ៤០០លានអឺរ៉ូ ដែលជាតម្លៃខ្ពស់បំផុតមួយក្នុងប្រវត្តិសាស្រ្តបាល់ទាត់ ប្រសិនបើ Real Madrid ពិតជាយល់ព្រមទិញមែននោះ។

នាពេលកន្លងមក Real Madrid បានបង្ហាញនូវទំហំទឹកប្រាក់ខ្ទង់ ៣០០លានអឺរ៉ូ ប៉ុណ្ណោះ ក្នុងការចរចារ​ជាមួយក្រុម Paris Saint Germain ដើម្បីទិញយក Neymar ។ ក៍ប៉ុន្តែ ការតម្លើងតម្លៃខ្លួន ខ្ពស់កប់ពពករបស់ក្លិបបារាំងមួយនេះ វាអាចក្លាយជាឧបសគ្គ​មួយសម្រាប់ Real Madrid ដែលពិបាកក្នុងការចំណាយលុយច្រើនសន្ធឹកសន្ទាប់​បែបនេះ ព្រោះថា បើ​៤០០លានអឺរ៉ូមែន Real Madrid អាចទិញកីឡាករឆ្នើម​មាន​សមត្ថភាពប្រហាក់ប្រហែល Neymar បានដល់ទៅ ២រូបរួមមាន Harry Kane និង Eden Hazard ។

ដូច្នេះហើយ ការកំណ់តម្លៃខ្លួន ៤០០លានអឺរ៉ូរបស់ក្រុម Paris Saint Germain នេះដែរ ទំនងជាក្លិបបារាំងមួយនេះ មានចេទនារារាំង​ មិនឲ្យក្រុម Real Madrid ទិញយកខ្សែប្រយុទ្ធប្រេស៊ីល Neymar ប៉ុណ្ណោះ។

មតិយោបល់