ព័ត៌មានកីឡា

Barcelona ស្គាល់ពាក្យថាស្មើ លើកដំបូង

ក្រុមកំពូលតារាង Laliga អ្ន្នកមានបុណ្យ FC Barcelona បានស្គាល់ពាកយថាស្មើហើយ សម្រាប់រដូវកាលនេះ ក្នុងការប្រកួតជាមួយក្រុមខ្លាំង Atletico Madrid យប់មិញនេះ។

នេះគឺជាការប្រកួតយ៉ាងជក់ចិត្តបំផុត សម្រាប់ក្របខ័ណ្ឌ Laliga ដែលក្រុមខ្លាំង​ Atletico Madrid ស្វាគមន៍ក្រុម Barcelona ។ យ៉ាងណាវិញ ក្រុមទាំង២ បានចែកពិន្ទុគ្នា ម្នាក់១ពិន្ទុត្រឡប់ទៅវិញ ក្រោយពីលេងបានត្រឹមស្មើគ្នា ១-១ ប៉ុណ្ណោះ។ ម្ចាស់ផ្ទះ Atletico Madrid ធ្វើបានយ៉ាង​ល្អ ដោយអាចរកគ្រាប់បាល់បញ្ចូលទីបាន ១គ្រាប់មុន ដោការស៊ុតរបស់ កីឡាករ Saul Niguez នៅនាទីទី២១ ដែលធ្វើឲ្យ Atletico Madrid នាំមុខ ១-០ នៅក្នុងតង់ទី១ ដោយ Barcelona មិនអាចរកគ្រាប់បាល់បានឡើយ។ ឈានចូលដល់តង់ទី២ ក្រុមទាំង២ នៅតែបន្តការវាយលុក ទៅវិញទៅមកដដែល ដើម្បីរកគ្រាប់បាល់បញ្ចូលទីទៅលើគូ​ប្រកួតរៀងៗខ្លួន រហូតដល់នាទីទី ៨២ គ្រាប់បាល់ ១គ្រាប់​បានកើតឡើង តាមរយៈការស៊ុតរបស់ខ្សែប្រយុទ្ធ Luis Suarez ធ្វើឲ្យក្រុម FC Barcelona អាចរកគ្រាប់បាល់តាមស្មើ ក្រុម​ Atletico Madrid វិញ។ ក្រុមទាំង២ បានរក្សាគ្រាប់បាល់ ១-១ នេះរហូតដល់ចប់ការប្រកួត ដែលធ្វើឲ្យក្រុមទាំង២ ទទួលបានត្រឹមម្នាក់ ១ពិន្ទុប៉ុណ្ណោះ។

ដូច្នេះហើយ ក្រុម Barcelona នៅតែបន្តឈរកំពូលតារាងដដែល បើទោះបីជារបូតពិន្ទុខ្លះក៍ដោយ តែ Barcelona នៅតែមិនទាន់មានក្រុមណាអាច ផ្តួលក្រុមមួយនេះ បានដដែល ខណៈ Atletico Madrid គឺជាក្រុមដ៍ខ្លាំង​មួយនៅអេស្ប៉ាញ នៅតែមិនអាចយកឈ្នះ Barcelona បានដដែល។

https://www.youtube.com/watch?v=IA1YzDh_3d4

មតិយោបល់