ព័ត៌មានបច្ចេកវិទ្យា

លោកពូទីន នែបនិតលោក ត្រាំ កំពុងមានទម្ងន់នៅចំហៀងហាង Apple នៅញូយ៉ក ថ្ងៃបុណ្យនៃក្តីស្រលាញ់

ភ្ញៀវដែលចូលទៅកាន់ហាង Apple ដ៏មានប្រជាប្រិយមួយនៅទីក្រុងញូយ៉ក បានទាក់អារម្មណ៍ជាមួយផ្ទាំងរូបភាពដ៏ធំមួយនៅថ្ងៃនៃក្តីស្រឡាញ់​ ដែលបង្ហាញពីរូបភាពអាក្រាតកាយរបស់លោកពូទីន ឱបក្រសោបលោកត្រាំ ដែលកំពុងមានផ្ទៃ​ពោះប្រកបដោយក្តីស្រឡាញ់។

រូបភាពដ៏ផ្អែមល្ហែមដែលនាំឱ្យមានការផ្ទុះសំណើចមួយផ្ទាំងនេះ ត្រូវបានរំលេចឡើងនៅពីចំហៀងអគារហាង Apple ក្នុងសង្កាត់ Chelsea ផ្លូវលេខ ១៥ កែងផ្លូវ Ninth Avenue ហើយវាត្រូវបានគូសឡើងដើម្បីឃោសនាកម្មវិធីណាត់ជួបសម្រាប់ទូរសព្ទ iPhone មួយឈ្មោះ Hater។

នាយកប្រតិបត្តិក្រុមហ៊ុនបង្កើតកម្មវិធី Hater លោក Brendan Alper បាននិយាយថា «រូបភាពនោះបានទាក់ទាញចំណាប់អារម្មណ៍អ្នកដំណើរឆ្លងកាត់ម្តុំនោះជាច្រើន»។ លោកបន្ថែមថា «យើងកំពុងព្យាយាមធ្វើឱ្យមនុស្សសើច ដោយបង្កប់នៃបែបកំប្លុកកំប្លែងថា ស្អប់ត្រឡប់មកជាការស្រលាញ់»។

នៅលើផ្ទាំងរូបភាពនោះដែរ ក៏មានភ្ជាប់មកជាមួយពាក្យស្លោកមួយឃ្លាដែលមានន័យថា “love through hate” ឬ “ក្តីស្រឡាញ់កើតពីចិត្តស្អប់” នៅខាងលើ និងរូបឡូហ្គូរូបបេះដូងបញ្ច្រាសរបស់កម្មវិធី Hater នៅខាងក្រោម។

គេមិនដឹងច្បាស់ថា តើក្រុមហ៊ុន Apple ជាអ្នកអនុញ្ញាតឱ្យមានការតាំងបង្ហាញរូបភាពបែបនេះនោះទេ ប៉ុន្តែ កន្លងមកទំនាក់ទំនងរវាងក្រុមហ៊ុនយក្សមួយនេះជាមួយលោកប្រធានាធិបតីថ្មីហាក់មានភាពរកាំរកូត ក្រោយពីប្រមុខដឹកនាំសំដីឆៅរូបនេះ បានគំរាមបិតការលក់ផលិតផល Apple ក្នុងអំឡុងពេលឃោសនារកសំឡេងឆ្នោតរបស់លោក៕

ប្រភពព័ត៌មាន: cultofmac

មតិយោបល់