Carlos Eduardo ដែលជាកីឡាកររបស់ក្រុម Al Hilal នឹងខកខានការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ AFC Champions League នៅលើទឹកដី Urawa Red Diamonds ជើងទី២ នៅថ្ងៃសៅរ៍ ទី២៥ ខងមុខនេះ ដោយសារតែរបួស។
កីឡាករ Eduardo ត្រូវបានផ្លាសប្តូចេញត្រឹមតែរយៈពេល ១៩ នៅតង់ទី១ កាលពីប្រកួតជើងទី១ នៅឯពហុកីឡដ្ឋាន King Fahd International ដែលបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ។
ក្រុម Al Hilal បានប្រកាសពីស្ថានភាពរបស់ Eduardo នៅលើ Twitter ផ្លូវការរបស់ក្លឹបថា៖ “បន្ទាប់ពីការធ្វើតេស្តវេជ្ជសាស្រ្តធ្វើឡើងទៅលើកីឡាករ Carlos Eduardo ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា រហែកសរសៃពួរជង្គង់”។
កីឡាកររូបនេះនឹងហោះហើរត្រលប់ទៅទីក្រុង Riyadh វិញ ដើម្បីបញ្ចប់ការរៀបពិនិត្យមុនពេលធ្វើដំណើរទៅកាន់ប្រទេសប្រេស៊ីលដែលជាស្រុកកំណើត ដើម្បីទទួលការវះកាត់ពី “Dr. Rene Abdalla “៕
ការប្រកួតកាលពីជើងទី១៖
https://www.youtube.com/watch?v=bAnOtqxdnBk
មតិយោបល់