Messi រួមជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន អាចមកលេងមិត្តភាពតទល់ក្រុមជើងឯករង Suzuki Cup ឆ្នាំ២០១៦ ឥណ្ឌូនេស៊ី នារដូវក្តៅ ( ចន្លោះខែមិថុនា ) ខាងមុខនេះ។
សហព័ន្ធបាល់ទាត់ឥណ្ឌូនេស៊ី បានផ្ញើរលិខិតអញ្ចើញទៅក្រុមចំណាត់ថ្នាក់លេខ១លើលោករួចហើយ ដោយរង់ចាំតែការឆ្លើយតបប៉ុណ្ណោះ។ ការអញ្ចើញនេះគឺដើម្បីប្រកួតមិត្តភាពពង្រឹងក្រុមត្រៀមស៊ីហ្គេមដែលនឹងចូលមកដល់នាខែសីហាខាងមុខ។
ឥណ្ឌូនេស៊ី ទើបតែខកចិត្តកាលពីចុងឆ្នាំ២០១៦ ក្នុងវគ្គផ្តាច់ព្រ័ត្រ Suzuki Cup ដោយត្រូវថៃវាយបកយកឈ្នះនៅជើងទី២ដោយលទ្ធផល ២-០ ខណៈជើងទី១ ឈ្នះ ២-១ទៅហើយ។
ប្រភព៖ AFF
មតិយោបល់