Post News Media ព័ត៌មានកីឡា Real Madrid រ...

Real Madrid រំពឹងនាំយកកីឡាករឆ្នើម ៣រូបក្នុងព្រឹត្តិការណ៍ World Cup

ក្រុមអធិរាជស Real Madrid ហាក់មិនខ្វល់ខ្វាយរឿង បាត់បង់ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ឡើយ ខណ:ពេលនេះ ក្រុមជើងឯកអឺរ៉ុប ១៣សម័យកាល​មួុយនេះ កំពុងតែបង្វែរការខ្វល់ខ្វាយមកលើការទិញកីឡាករថ្មី ដើម្បីពង្រឹងក្លិប​វិញ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយ The Goal បានឲ្យដឹងថា ក្រុមអធិរាជស Real Madrid កំពុងតែចាប់ផ្តើមចរចារទិញយក កីឡាករឆ្នើម ៣រូបដែលទទួល​បានការចាប់អារម្មណ៍ក្នុងព្រឹត្តិការណ៍ World Cup នាពេលថ្មីៗនេះ។ ក្នុងនោះដែរ​ ក្រុមយក្សអេស្ប៉ាញមួយនេះ មានបំណងចង់បាន ខ្សែប្រយុទ្ធវ័យក្មេងបារាំង ដែល​ឈ្នះពាន Youngest Best Player Award កីឡាករ Kylian Mbappe របស់​ក្រុម Paris Saint Germain, ខ្សែបម្រើប្រយុទ្ធប៊ែលហ្ស៊ិក Eden Hazard និង​អ្នកចាំទីឈ្នះស្រោមដៃមាស នៅ World Cup កីឡាករ Thibaut Courtios របស់ក្រុមតោខៀវ Chelsea ។ រវាងកីឡាករទាំង៣ ខាងលើនេះ Hazard និង Courtios ហាក់មានសង្ឃឹមច្រើនសម្រាប់ Real Madrid ព្រោះថា កីឡាករ​ទាំង២រូបនេះ មិនបន្តកុងត្រាជាមួយ Chelsea ហើយមានបំណងចង់ទៅចូលរួម​ជាមួយ Real Madrid ។ ចំណែក Kylian Mbappe វិញ ប្រហែលជាពិបាក​បន្តិច ព្រោះថាកីឡាកររូបនេះ មានក្លិបជាច្រើនតាមចែរចង់​ ម្យ៉ាង Mbappe អាច​មិនចាកចេញពី Paris Saint Germain ឡើយ។

ដូច្នេះហើយ ក្រុមអធិរាជស Real Marid នឹងព្យាយាមនាំយកកីឡាករឆ្នើមទាំង​៣រូប Kylian Mbappe, Eden Hazard និង Thibaut Courtios ដែលសុទ្ធសឹងជាកីឡាករឆ្នើម ក្នុងព្រឹត្តិការណ៍ World Cup ។