វិស្វករអេឡិចត្រូនិចម្នាក់ឈ្មោះ David Kronstein បានច្នៃប្រឌិតផលិតចេញនូវកាមេរ៉ាដែលអាចចាប់យករូបភាពក្នុងកម្រិតល្បឿនដ៏អស្ចារ្យមួយ ដែលអាចមនុស្សគ្រប់គ្នាទិញយកទៅប្រើបានក្នុងតម្លៃមួយដែលទាបជាតម្លៃកាមេរ៉ាប្រភេទនេះដល់ទៅ ១០ ដង។
Chronos 1.4 កើតចេញពីការជឿជាក់របស់លោក David ដែលថា កាមេរ៉ាប្រភេទ Super Slow-mo គួរតែត្រូវបានរចនាឡើងសម្រាប់មនុស្សគ្រប់គ្នាប្រើប្រាស់។ ជាមួយសមត្ថភាពចាប់យករូបភាពទំហំ ១.៤ ជីហ្គាបៃយ៍ ក្នុងមួយវិនាទី លោកអ្នកអាចប្រើប្រាស់វាដើម្បីថតជាវីដេអូខ្នាត ១២៨០x១០២៤ ក្នុងកម្រិតល្បឿនមួយដ៏ខ្ពស់ គឺរហូតដល់ ១,០៥៧ ប៉ុស្តិ៍/វិនាទី។ ហើយវាអាចបង្កើនល្បឿនរហូតដល់ ២១,៥០០ ប៉ុស្តិ៍/វិនាទី សម្រាប់វីដេអូខ្នាតតូចបំផុត ៦៤០x៩៦។
កាមេរ៉ា Chronos អាចប្រើដាច់ដូចជាកាមេរ៉ាទូទៅអីចឹងដែរ វាមានអេក្រង់ប្រភេទប៉ះបញ្ជាទំហំ ៥ អីុញ ម៉េមូរីកាតទំហំ ៨/១៦ ជីហ្គាបៃយ៍ អាចឱ្យលោកអ្នកថតវីដេអូសកម្មភាពស្កប់ៗដ៏រស់រវើក និងច្បាស់ល្អបានរាប់រយឃ្លីប ឬរាប់ម៉ោងក្នុងកាតតែមួយ។
Chronos 1.4 ត្រូវបានដាក់លក់លើគេហទំព័រ krontech.ca ក្នុងតម្លៃ ២,៨៩៩ ដុល្លារ និងអាចដោះដូរកាណុងថតបានច្រើនប្រភេទ ជាមួយតម្លៃផ្សេងៗគ្នា ចន្លោះពី ៤.៩៩ ទៅ ៣៧៩ ដុល្លារ៕
https://www.youtube.com/watch?v=1PomCoA9mKY
ប្រភពព័ត៌មានៈ krontech, techbench
មតិយោបល់