ព័ត៌មានកីឡា

Real Madrid បើ​ឈ្នះ​២​ប្រកួត​ទៀត ​តាម​ទាន់​កំណត់ត្រា​របស់ Barca ​ហើយ

ក្លឹប Real Madrid ​បើ​ឈ្នះ​តែ​២​ប្រកួត​ខាង​មុខ​នេះ​ទៀត​ប៉ុណ្ណោះ ​នឹង​អាច​បំបែក​កំណត់ត្រា​របស់​ក្រុម Barcelona ​ដែល​ធ្លាប់​ធ្វើ​បាន​ស៊ុត​ចូល​៤៤​ប្រកួត​ជាប់​គ្នា​នោះ​បាន​ហើយ។

ក្រុម​របស់​លោក Zidane ​បាន​បង្កើត​កំណត់ត្រា​មួយ​សម្រាប់​ក្លឹប​ដោយ​ស៊ុត​ចូល​៤២​ប្រកួត​ជាប់​គ្នា​មក​ហើយ​តាំង​ពី​ពេល​លោក​ចូល​ដឹក​នាំ​ក្រុម​មក។ យ៉ាងណាមិញ ​ចំពោះ​កំណត់ត្រា​អស្ចារ្យ​មួយ​ទៀត​ដែល​ក្រុម Barcelona ​កំពុង​តែ​កាន់​នោះ​គឺ​ការ​ស៊ុត​បញ្ចូល​ទី​បាន​៤៤​ប្រកួត​ជាប់​គ្នា ​ដូច្នេះ​ហើយ​បើ​ក្រុម Real ​អាច​ធ្វើ​បាន​តែ​២​ប្រកួត​ទៀត​ប៉ុណ្ណោះ ពួកគេ​អាច​បង្កើត​ជា​កំណត់ត្រា​មួយ​ផ្សេង​ទៀត​នៅ​លើ​លោក​នេះ​ហើយ។

យ៉ាងណាមិញ ​២​ប្រកួត​ចុង​ក្រោយ​នេះ​របស់​ក្រុម Real Madrid ​គឺ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម Valencia ​និង Villarreal ​នៅ​ក្នុង​សប្ដាហ៍​នេះ​តែ​ម្ដង។ ខណ:ដែល​ការ​ប្រកួត​២​នេះ ​ក្រុម​យក្ស​របស់​អេស្ប៉ាញ​មួយ​នេះ ពិត​ជា​ចង់​បាន​ពិន្ទុ​និង​ឈ្នះ​ខ្លះ​ណាស់ ព្រោះ​ពួកគេ​កំពុង​តែ​ឈរ​នៅ​កំពូល​តារាង​ស្រាប់ ​អម​ដោយ​ក្រុម Barcelona ​ដេញ​តាម​ពីក្រោយ៕

មតិយោបល់