ក្លឹបបាល់ទាត់ Manchester City បានដាក់គោលដៅទិញយកកីឡាករ Lionel Messi ពីក្រុម FC Barcelona ឱ្យបានក្នុងរដូវកាលដោះដូរកីឡាករខាងមុខនេះ។
ការដាក់ជម្រើសទី១ជាកីឡាករ Messi នេះ គឺក្លឹប Man City បានត្រៀមកញ្ចប់ទឹកប្រាក់១០០លានផោនរួចហើយ ក្នុងការដេញថ្លៃនៅពេលខាងមុខ។ ស្របពេលដែលប្រធានក្លឹបមេឃខៀវមួយនេះ មានទំនុកចិត្តថាការផ្ទេរនឹងអាចកើតមានឡើងជាក់ជាមិនខានទេ ព្រោះ Messi ហាក់ដូចជាមិនចង់នៅលេងក្នុងលីគអេស្ប៉ាញទៀតឡើយ។
អ្វីដែលធ្វើឱ្យ Man City មានទំនុកចិត្តកាន់តែខ្លាំងនោះ គឺវត្តមានរបស់លោក Pep ដែលជាអ្នកចាត់ការតែម្ដង ព្រោះអីអ្នកទាំងពីរនេះមានទំនាក់ទំនងគ្នាល្អតាំងពីដើមមក។ Messi មានតកុងត្រានៅសល់តែត្រឹមឆ្នាំ២០១៨ខាងមុខនេះប៉ុណ្ណោះ ខណៈដែលការតកុងត្រាថ្មីជាមួយ Barcelona ក៏មិនទាន់មានចេញជារូបរាងដែរ៕
មតិយោបល់