លោក Pep Guardiola ចេញមុខគាំទ្រលោក Arsene Wenger ក្រោយពីមានអ្នកគាំទ្រមិនពេញចិត្តនិងចង់ឱ្យលោកចាកចេញពីក្រុមកាំភ្លើងធំឱ្យបានឆាប់បំផុត។
និយាយក្នុងសន្និសីទកាលពីពេលថ្មីៗនេះ លោក Pep ដែលជាអ្នកចាត់ការក្រុម Man City ហាក់មិនពេញចិត្តចំពោះរឿងរ៉ាវដែលអ្នកគាំទ្រមិនពេញចិត្តជាមួយលោក Wenger នោះទេ។ ត្បិតអីបុរសសញ្ជាតិបារាំងរូបនេះបានជួយក្រុមកាំភ្លើងធំច្រើនឆ្នាំមែនទែន មិនសមណាអ្នកគាំទ្រយកកំហុសបន្តិចបន្ដួចមកចោទប្រកាន់ហើយរកបានអ្នកថ្មីមកជំនួសឡើយ។
“អ្វីដែលខ្ញុំឮ១០ឆ្នាំមកនេះ គឺមានតែមនុស្ស មានតែកីឡាករ និងអ្នកកាសែត ចោទប្រកាន់លោក Wenger រហូត ដែលជារឿងមិនអាចទទួលយកបាននោះទេ។ ការងាររបស់យើងពេលនេះ មិនមែនដើម្បីទទួលយកការគោរពពីនរណាឡើយ នេះជាអ្វីដែលបានកើតឡើង” ។ សម្ដីរបស់លោក Pep ។
Wenger ក្រោយពីមានដំណឹងពីអ្នកគាំទ្រមិនពេញចិត្តច្រើនមក រូបលោកក៏បានចេញមកបញ្ជាក់ថាអនាគតនៅអង់គ្លេសអាចនឹងអស់នៅត្រឹមរដូវកាលនេះហើយ។ ដោយលោកអាចនឹងត្រលប់ទៅស្រុកកំណើតវិញ ព្រោះគ្មានក្លឹបណាមួយនៅអង់គ្លេសដែលលោកចង់ដឹកនាំឡើយ៕
មតិយោបល់