ព័ត៌មានកីឡា

Neymar គេចវេស ពីការសម្ភាសន៍ទាក់ទង ការផ្លាស់ទៅ Real Madrid

ខ្សែប្រយុទ្ធឆ្នើមប្រេស៊ីល Neymar ត្រូវបានសារពត៌មាន ជាច្រើននាពេលកន្លងមក បានចុះផ្សាយពីកីឡាកររូបនេះ ដែលអាចនឹងផ្លាស់ទៅកាន់ ក្រុមស្តេចស Real Madrid នៅរដូវកាលក្រោយនេះ។

បើតាមការចុះផ្សាយ របស់ Joe.Co. UK បានឲ្យដឹងថា នៅក្រោយការប្រកួតឈ្នះក្រុម Celtic ក្នុងលទ្ធផលយ៉ាង​ចាស់ដៃ ៧-១ កាលពីដើមសប្តាហ៍កន្លងមក ខ្សែប្រយុទ្ធប្រេស៊ីល Neymar បានគេចវេស ពីអ្នកសារពត៌មាន នៅពេលដែលសួរទាក់ទង នឹងអនាគត់របស់គេ នៅរដូវកាលក្រោយ។ ជាការពិតណាស់ Neymar ហាក់ដូចជាមិនចង់ ឲ្យគេដឹង ពីរឿងរ៉ាវរបស់គេច្រើនឡើយ ជាមួយនឹងក្រុម Real Madrid ជាពិសេសនោះ ពត៌មាន ដែលរូបគេអាចចាកេញ ទៅកាន់ក្រុម Real Madrid នៅរដូវកាលក្រោយនោះ។

ក្នុងនោះដែរ អ្នកសារពត៌មាន ជាច្រើន បានជជីកសួរដេញដោល Neymar អំពីរឿងផ្លាស់ទៅកាន់ក្រុម Real Madrid ក៍ប៉ុន្តែ តារាឆ្នើមប្រេស៊ីលរូបនេះ មិនបានឆ្លើយឆ្លង ជាមួយអ្នកសារពត៌មានវិញឡើយ ដោយគ្រាន់តែនិយាយថា ពេលនេះខ្ញុំសប្បាយចិត្ត ក្នុងការ​ចូលរួមជាមួយក្រុម Paris Saint Germain អ្វីដែលសំខាន់នោះ គឺការឈ្នះពានរដូវកាលនេះ។ បន្ទាប់ពីនោះមក Neymar ក៍បានចេញពីក្រុមអ្នកសារពត៌មាន ដើម្បីទៅអបអរជ័យជម្នះ ជាមួយមិត្តរួមក្រុមរបស់គេបាត់ទៅ។

ដូច្នេះហើយ Neymar ហាក់ដូចជាគេវេស ពីពត៌មាននៃការចាកចេញ របស់រូបគេទៅកាន់ Real Madrid ណាស់ ស្របពេលដែលថ្មីៗនេះ ក្រុម Paris Saint Germain បានចេញមុខមករារាំង ក្នុងការលក់កីឡាករប្រេស៊ីលរូបនេះ ទៅឲ្យក្លិបណាមួយនោះ។

មតិយោបល់