លោក Carlo Ancelotti មានបំណងចង់មកដឹកនាំក្រុមកាំភ្លើងធំ Arsenal នៅក្រោយពេលដែលលោក ចប់កុងត្រាជាមួយក្រុម Bayer Munich ដើម្បីមកជំនួសតំណែងរបស់លោក Arsene Wenger គ្រូបង្វឹកចាស់វស្សារបស់ Arsenal ។
ការធ្លាយពត៌មានជាច្រើន ពីបំណងរបស់លោក Carlo Ancelotti ក្នុងការចង់មកដឹកនាំ ក្រុមនៅ Premier League កាន់តែច្បាស់ហើយ ថ្វីបើមិនទាន់មានក្លិបធំៗណាមួយនៅអង់គ្លេស ទាក់ទងលោក ក្រៅពី West Ham មួយប៉ុណ្ណោះ។ យ៉ាងណាវិញ បើតាមការឲ្យដឹងពី Talk Sports វិញ លោក Carlo Ancelotti មិនចង់មកដឹកនាំក្រុម West Ham United ឡើយ អតីតគ្រូបង្វឹក Chelsea រូបនេះ ចង់មកដឹកនាំក្រុមកាំភ្លើងធំ Arsenal ដែលជាក្រុមខ្លាំងមួយ កំពុងស្ថិតក្រោមការដឹកនាំរបស់លោក Arsene Wenger ។ លោក Carlo Ancelotti ពិតជាចង់មកជំនួសតំណែងរបស់លោក លោក Wenger ណាស់ ព្រោះថា នៅ Arsenal ក៍មិនទាន់ច្បាស់ពីអនាគត់របស់គ្រូបង្វឹកបារាំង Arsene Wenger ឡើយ។
ប្រសិនបើ រដូវកាលនេះ Arenal មិនឈ្នះពានអ្វីមួយ ហើយរបូតតំណែង Champion League ទៀតនោះ ប្រហែលជា Arsenal មិនបន្តកុងត្រាថ្មីដល់លោក Wenger ឡើយ។ ហេតុផលនេះហើយ ដែលលោក Carlo Ancelotti ចង់មកកាន់ Arsenal តែត្រូវរង់ចាំលទ្ធផលអវិជ្ជមានរបស់លោក Arsene Wenger សិន។ យ៉ាងណាវិញ ប្រសិនបើលោក មិនអាចមកកាន់ Arsenal ទេនោះ គ្រូបង្វឹកអ៊ីតាលីរូបនេះ នឹងត្រឡប់មកកាន់ AC Milan វិញជាជាង ការមកកាន់ West Ham United ព្រោះថា លោកចង់ដឹកនាំក្លិបធំៗ មិនចង់ដឹកនាំក្លិបតូចឡើយ។
គួរបញ្ជាក់ផងដែរថា លោក Carlo Ancelotti ធ្លាប់ដឹកនាំក្លិបធំៗ ជាច្រើនដូចជា AC Milan, Chelsea, Paris Saint Germain, Real Madrid និង Bayern Munich ដូច្នេះហើយ គោលដៅបន្ទាប់របស់លោក គឺក្រុមកាំភ្លើងធំ Arsenal ។ រង់ចាំមើលថា តើលោក Carlo Ancelotti អាចសម្រេចក្តី បំណង ក្នុងការមកដឹកនាំក្រុមកាំភ្លើងធំ Arsenal ឬយ៉ាងណា?



មតិយោបល់