ខ្សែប្រយុទ្ធWayne Rooney បានបដិសេធសំណើរប្រាក់វាល់លានដុល្លារពីក្រុមនៅប្រទេសចិន ដើម្បីបានបន្ដលេងឱ្យក្រុមបិសាចក្រហម Manchester United ទៀត។
បើតាមដំណឹងមិនច្បាស់មួយគឺប្រសិនណាបើ Rooney ព្រមទៅលេងនៅចិនមែន រូបគេនឹងទទួលបានប្រាក់ឈ្នួល១លានផោនក្នុងពេល១សប្ដាហ៍។ ប៉ុន្តែសំណើរមួយនេះ មិនអាចទិញទឹកចិត្តរបស់ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសរូបនេះបានឡើយ ព្រោះអីរូបគេចង់លេងនៅអង់គ្លេសបន្ដទៀត ក៏ដូចជាចង់ឃើញបិសាចក្រហមជោគជ័យផងដែរ។

កីឡាករវ័យ៣១ឆ្នាំរូបនេះបាននិយាយដូច្នេះថា៖ “បើទោះជាមានក្លឹបជាច្រើនចង់បានខ្ញុំ ប៉ុន្តែខ្ញុំសូមបញ្ជាក់ថាខ្ញុំនឹងនៅ Man Utd បន្ដ។ ខ្ញុំសង្ឃឹមថាខ្ញុំនឹងអាចក្លាយជាតួអង្គម្នាក់ដែលជួយក្រុមទទួលបានជោគជ័យ។ វាជាពេលសប្បាយចិត្តបំផុតនៅក្លឹបនេះ ហើយខ្ញុំចង់រួមចំណែកជាមួយពួកគេបន្ដទៀត”។
Rooney ចូលរួមជាមួយក្រុម Man Utd អស់រយៈពេលជាង១០ឆ្នាំមកហើយ ពោលគឺផ្លាស់មកតាំងពីឆ្នាំ២០០៤ ក្នុងតម្លៃខ្លួន១៥លានផោន។ បច្ចុប្បន្ននេះ រូបគេត្បិតតែមិនសួវបានចូលលេងមែន ប៉ុន្តែលោក Jose Mourinho ប្រាប់ថាមិនចង់ឱ្យមានការបាត់បង់វីរបុរសរបស់ក្លឹបឡើយ៕
មតិយោបល់