ថ្វីបើបានប្រើបច្ចេកទេសវាត់កែងផ្តួលជើងខ្លាំងថៃ Phat Thuo ឲ្យសន្លប់ត្រឹមទឹក២យ៉ាងអស្ចារ្យក្តី ប៉ុន្តែអ្នកលេងគុនខ្មែរ ឡៅ ចិត្រា ថាមកពីដៃគូខ្លួនប្រហែសពេកប៉ុណ្ណោះ។ ់
ភ្លាមៗក្រោយចប់ការប្រកួតប្អួនប្រុស ឡៅ ចន្ទ្រា រូបនេះបានប្រាប់ Post Sport ថា ការផ្តួលនេះមិនមែនដោយសារបច្ចេកទេសរបស់ខ្លួនល្អជាងថៃទេ ប៉ុន្តែមកពី Phat Thuo ប្រហែសចូលកែងខ្លួនឯងប៉ុណ្ណោះ។
« តាមពិតបង គាត់ល្អណាស់ ដំបូងខ្ញុំវាយមិនស្រុតទេ ប៉ុន្តែចុងទឹកទី១ គាត់ប្រហែសពេលខ្ញុំទាត់ជើង ក៏ត្រូវកែងតែម្តង។ ដល់ទឹក២ គាត់ក៏នៅវាយដោយមិនខ្លាច ប៉ុុន្តែខ្ញុំជន្លគាត់បានក៏វាត់កែងផ្តាច់តែម្តង។» សម្តីចិត្រា។
បន្ថែមលើនេះ កីឡាករវ័យក្មេងទើបជាប់ជម្រើសជាតិរូបនេះ បានប្តេជ្ញាបង្កើនសមត្ថភាពដើម្បីរកមាដាយជូនជាតិ នៅស៊ីហ្គេមនាខែសីហាខាងមុខ។
ថ្ងៃជាមួយគ្នានោះ អ៊ុំ ចំរើន ក៏បានផ្តួលថៃ Yorth Dachha ទឹកទី៥ផងដែរ។
មតិយោបល់