ព័ត៌មានកីឡា

ស៊ុម វណ្ណា៖ ស្វាយរៀងលេងបាល់ខ្លីល្អ ប៉ុន្តែវេស្ទើនគួររកបានយ៉ាងតិច២គ្រាប់

ជំនួបសប្តាហ៍ទី៣ប្រចាំលីគកំពូលកម្ពុជា កាលពីម្សិិលមិញម្ចាស់ផ្ទះវេស្ទើនភ្នំពេញ ត្រូវបានភ្ញៀវព្រះខ័នរាជស្វាយរៀង លុតយ៉ាងចាស់ដៃដោយលទ្ធផល ៥-០។ ក្រោយចប់ការប្រកួតលោក ស៊ុុំម វណ្ណា បានពោលសរស់រថាស្វាយរៀងលេងបាល់ខ្លីល្អ ប៉ុន្តែវេស្ទើនមានឱកាសស៊ុតច្រើន ដែលគួរសម្រេចទីយ៉ាងតិច២គ្រាប់។

គ្រូបង្គោលវេស្ទើនរូបនេះ បាននិយាយថា ស្វាយរៀងព្យាយាមលេងបាល់ខ្លីយ៉ាងមានប្រសឹទ្ធិភាពព្រោះដោយសារកុណភាពកីឡាករទាំងខ្មែរ និងបរទេស ប៉ុន្តែដោយឡែកឱកាសស៊ុតទាំង៩ដង ក្រុមខ្លួនគួរធ្វើបានយ៉ាងតិច២ទើបសំ។ ់

« បាទ! ស្វាយរៀងគេលេងបាល់ខ្លីល្អ ដោយសារកីឡាកររបស់គេសុទ្ធតែជម្រើសជាតិ ហើយបរទេសក៏ល្អ។ ៥គ្រាប់ហ្នឹងគ្មានអ្វីត្រូវស្តាយ ប៉ុន្តែមិនគួរអត់សំណាងសម្រាប់ក្រុមខ្ញុំសោះ។ ខ្ញុំគិតថាហោចណាស់ក៏បាន២គ្រាប់អីវិញដែរ ប៉ុន្តែគ្មានសំណាងឡើយ។ » សម្តីលោក ស៊ុម វណ្ណា។

បន្ថែមលើនេះអតីតគ្រូជម្រើសជាតិ U19 រូបនេះ ថានឹងពង្រឹងក្រុមអោយខ្លាំងទ្វេរដង ដើម្បីប៉ះបឹងកេតសប្តាហ៍ក្រោយ និងត្រៀមប្រជែងចំណាត់ថ្នាក់ល្អផងដែរ។

វេស្ទើនបានរបូតជ័យជម្នះជាលើកទី២ក្នុងលីគ ដោយ៣ប្រកួតមានតែ៣ពិន្ទុប៉ុណ្ណោះ ចំណែកព្រះខ័នរាជស្វាយរៀង មាន៧ពិន្ទុ ឈរនៅកំពូលតារាងឯណោះ។

មតិយោបល់