ក្លិបបាល់ទាត់ ភ្នំពេញក្រោន បានបង្ហាញពីឯកសណ្ឋានថ្មីរបស់ខ្លួនសម្រាប់ប្រើប្រាស់ នៅរដូវកាល ២០១៨ នៃពានរង្វាន់ផ្សេងៗ រួមទាំង ក្របខ័ណ្ឌកំពូលកម្ពុជា នឹងពានរង្វាន់សម្តេច ហ៊ុន សែន ។
ម្ចាស់ជើងឯក ៦ សម័យកាល បានសរសេរលើហ្វេសប៊ុកផ្លូវការថា៖ ពណ៌ក្រហមតំណាងឱ្យភាពក្លាហាន ផ្សារភ្ជាប់ជាមួយនឹងទឹកចិត្តមោះមុតប្រកបដោយសាមគ្គីភាពរបស់អ្នកគាំទ្រដែលប្រៀបបាននឹងគ្រាប់ពេជ្រកាត់ផ្តាច់ចេញពីគ្នាមិនបាន ។ ចំណែកពណ៌បៃតងតំណាងឱ្យថាមពល និងការច្នៃការប្រឌិត ក្នុងនាមជាក្លឹបបាល់ទាត់ដែលគ្រងតំណែងជើងឯកបានច្រើនជាងគេនៅកម្ពុជា ។
សូមបញ្ជាក់ថា សម្រាប់ពណ៍ក្រហម គឺប្រើប្រាស់ប្រកួតក្នុងដី នឹងពណ៍បៃតង ប្រើប្រាស់នៅប្រកួតក្រៅដី ខណៈដែលជំនួបបើកឆាកក្របខ័ណ្ឌកំពូលកម្ពុជា ភ្នំពេញក្រោន ត្រូវទទួលភ្ញៀវ សូលទីឡូអង្គរ ថ្ងៃទី០៣ មិនា លើកីឡដ្ឋាន RSN វេលាម៉ោង ៦ ល្ងាច៕
រូបភាព៖ Phnom Penh Crown FC
មតិយោបល់