ហាងលក់សម្ភារៈកីឡា Home Sport បានសម្រេចឧបត្ថម្ភក្រុមពាក់កណ្តាលអាជីព Daniel FC ក្នុងទំហំទឹកប្រាក់៥០០០$ សម្រាប់រៀបចំក្រុមប្រកួតក្នុងពានរង្វាន់នានាក្នុងឆ្នាំ២០១៧នេះ។
លោក ហេង ពន្លឺ ម្ចាស់ហាង Home Sport បាននិយាយថា ការឧបត្ថម្ភជាសម្ភារៈ សរុបទឹកប្រាក់៥០០០$នេះ គឺដើម្បីគាំទ្រ និងលើកទឹកចិត្ត Daniel ក្នុងការប្រកួតពានរង្វាន់នានា ដូចជា Tiger Street និង National Futsal League ជាដើម។
ចំណែកលោក ឃុល ភិរម្យ អ្នកចាត់ការទូទៅក្លឹប Daniel បានសាទរនិងថ្លែងអំណរគុណដល់ក្រុមហ៊ុនលក់សម្ភារៈកីឡាឈានមុខមួយនេះ ដែលបានឧបត្ថម្ភ ហើយថាចំណែកនេះនឹងជួយអោយក្រុមមានឆន្ទៈប្រជែងយកពាននានាកាន់តែខ្ពស់។
Daniel FC ជាបេក្ខភាពមួយដ៏សំខាន់ដែលគេមើលឃើញថាអាចប្រជែងជើងឯក Tiger Street នាសប្តាហ៍ក្រោយ។ ក្រុមសំបូរកីឡាករជាគ្រិស្តិ៍បរិស័ទមួយនេះ ធ្លាប់ជាជើងឯក Sponsor Cup ឆ្នាំ២០១២ Tiger Street ឆ្នាំ២០១៤ និង Ganzberg Futsal Cup ឆ្នាំ២០១៦។
មតិយោបល់