ព័ត៌មានកីឡា

Morata រកបាន Hat trick លើកដំបូងឲ្យ Chelsea

ខ្សែប្រយុទ្ធអេស្ប៉ាញ Alvaro Morata ធ្វើបានយ៉ាងល្អ ក្នុងជំនួបជាមួយក្រុម Stoke City ដោយរកបាន ៣គ្រាប់ជាលើកដំបូងឲ្យក្រុមតោខៀវ Chelsea ។

នេះគឺជាការបង្ហាញ សមត្ថភាពយ៉ាងល្អឥតខ្ចោះរបស់ខ្សែប្រយុទ្ធចំណូលថ្មី របស់ក្រុម Chelsea គឺកីឡាករ​ Alvaro Morata ក្នុងជំនួបជាមួយ Stoke City ។ Morata ធ្វើបាន១គ្រាប់តាំងពីដើមតង់ ពោលនៅនាទីទី២ ដែលជាគ្រាប់បាល់លឿនបំផុតរបស់ខ្សែប្រយុទ្ធរូបនេះ នៅ Premier League ។ បន្ថែមលើនេះ ការភ្លាត់ស្នៀតរបស់ខ្សែការពារ Stoke City បានផ្តល់ឱកាសដល់ Pedro Rodriguez ក្នុងការអូសបាល់ស៊ុតនៅនាទីទី ៣០ ជាហេតុធ្វើឲ្យ Chelsea នាំមុខក្នុងតង់ទី១ ដោយលទ្ធផល ២-០ ។ ឈានចូលដក់តង់ទី២ Morata កាន់តែបង្ហាញនូវសន្ទុះខ្លាំងក្លាដោយអូសបាល់ កាត់ខ្សែការពាររបស់ក្រុម Stoke City រហូតដល់ទៅ ៣នាក់ហើយទាត់បញ្ចូលទី បានសម្រេចទៀតនៅនាទីទី ៧៧ និង១គ្រាប់ចុងក្រោយ Morata រកបាននៅនាទីទី ៨២ តាមរយ:ការបញ្ជូនបាល់យ៉ាងស្អាតពីខ្សែការពារ Azpilizueta ។

ដូច្នេះហើយ ក្រុមតោខៀវ Chelsea បានបំបែកសំណាញ់ទីក្រុម Stoke City រហូតដល់ទៅ ៤គ្រាប់ ខណ:ខ្សែប្រយុទ្ធអេស្ប៉ាញ Alvaro Morata រកបាន Hat trick លើកដំបូងក្នុងការបង្ហាញខ្លួនឲ្យក្រុមតោខៀវ Chelsea ក្នុងជំនួបនេះ។

//www.youtube.com/watch?v=gWzC2PmOcPw

មតិយោបល់