ខ្សែប្រយុទ្ធ Zlatan Ibrahimovic របស់ក្រុម Manchester United និងកីឡាករ Tyrone Mings របស់Bournemouth ត្រូវសហព័ន្ធបាល់ទាត់អង់គ្លេស FA ពិន័យដល់៣ប្រកួត ចំពោះរឿងប៉ះទង្គិចគ្នានៅថ្ងៃមុននោះ។
ក្រោយពីធ្វើការពិតរួចមក FA បានចេញសេចក្ដីប្រកាសជាផ្លូវការហើយ ដោយបានដាក់ពិន័យចំពោះកំហុសចេតនារបស់ Zlatan ដែលវាយកែងកីឡាករ Tyrone Mings នោះដល់ទៅ៣ប្រកួតឯណោះ ដោយគិតចាប់ពីពេលផ្សាយដំណឹងនេះតទៅ។ ដោយ៣ប្រកួតដែលខ្សែប្រយុទ្ធរូបនេះត្រូវខកខាននោះគឺរួមមានប៉ះ Chelsea នៅពាន FA Cup ប៉ះ Middlesbrough និង West Brom នៅពាន Premier League ។
ដោយឡែកចំពោះ Mings វិញ ក៏ត្រូវពិន័យ៣ប្រកួតដូចគ្នា ប៉ុន្តែកីឡាកររូបនេះអាចនឹងប្រឈមនឹងពិន័យច្រើនបន្ថែមទៀត ព្រោះរូបគេតែងតែបង្កកំហុសជាញឹកញាប់។ ដូច្នេះហើយ ការពិន័យអាចនឹងបន្ថែម ប្រសិនណាបើក្រុមវិនិច្ឆ័យរកឃើញកំហុសបន្ថែម។
សូមបញ្ជាក់ថាការប៉ះគ្នារវាងកីឡាករ Mings និង Zlatan នេះត្រូវបានអាជ្ញាកណ្ដាលកាត់សេចក្ដីក្នុងការប្រកួតនោះ មិនបានដាក់ទោសភ្លាមៗ ដោយហូតកាតក្រហមបណ្ដេញចេញនោះទេ ដោយបានឱ្យពួកគេលេងរហូតដល់ចប់ការប្រកួតតែម្ដង។ ខណៈដែលការកាត់សេចក្ដីនេះ ត្រូវបានមតិនានាគិតថាមិនយុត្តិធម៌ឡើយ ព្រោះកីឡាករ២នាក់នេះសមតែបានកាតក្រហមភ្លាមៗ ដោយបានបង្កកំហុសធ្ងន់ៗដូចគ្នា៕
មតិយោបល់