ព័ត៌មានកីឡា

មក​ដឹង​ប្រាក់​រង្វាន់ Champions League ​រដូវ​កាល​នេះ ​ច្រើន​អស់ស្ទះ

​ពាន​រ​ង្វាន់ UEFA Champions League ​បាន​ឈាន​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ហើយ ​ដោយ​មាន​ក្រុម​ខ្លាំង​ៗ​ជា​ច្រើន​កំពុង​ប្រកួត​គ្នា។ ដូច​គ្នា​នេះ​ដែរ មាន​ប្រិយមិត្ត​ជា​ច្រើន​មាន​ចម្ងល់​ថា​តើ​ប្រាក់​រង្វាន់​ក្នុង​ការ​ប្រកួត​ខាង​លើ​នេះ​ប៉ុន្មាន​ដែរ ​បើ​សុទ្ធ​តែ​មាន​ក្លឹប​ធំ​ៗ​ចូល​រួម​យ៉ាង​នេះ។

Champions League ​រដូវ​កាល​នេះ ​ប្រាក់​រង្វាន់​បាន​កើន​ឡើង​ដល់​ទៅ​១០​%​ឯ​ណោះ ​ក្រោយ​ពី​ការ​លក់​សិទ្ធ​ផ្សាយ​មាន​ការ​កើន​ឡើង​ជា​លំដាប់។ ដោយ​រដូវ​កាល​នេះ ព្រឹត្តិការណ៍​ធំ​បំផុត​នៅ​អឺរ៉ុប​មួយ​នេះ​នឹង​ប្រាក់​ក្នុង​ដៃ​ចំនួន ១,៣១៨៩​លាន​អឺរ៉ូ​ឯ​ណោះ។ ខាង​ក្រោម​នេះ​ជា​ប្រាក់​រង្វាន់​នានា​សម្រាប់​ក្រុម​ដែល​បាន​ចូល​រួម៖

១. ក្រុម​ដែល​បាន​ចូល​រួម​នៅ​វគ្គ​៣២​ក្រុម​ចុង​ក្រោយ​នឹង​ទទួល​បាន​ប្រាក់​១២,៧​លាន​អឺរ៉ូ ​ក្នុង​មួយ​ក្រុម​ៗ ហើយ​ប្រសិន​បើ​ក្រុម​ណា​ឈ្នះ​ក្នុង​ការ​ប្រកួត​វគ្គ​ចែក​ពូល​នេះ​នឹង​ទទួល​បាន​១,៥​លាន​អឺរ៉ូ​ក្នុង​១​ប្រកួត ​ហើយ​បើ​ស្មើ​បាន​ត្រឹម​តែ​៥​សែន​អឺរ៉ូ​ទេ។

២. ក្រុម​ឈាន​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ​នឹង​ទទួល​បាន​៦​លាន​អឺរ៉ូ ​

៣. ក្រុម​ឈាន​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ ​បាន​៦,៥​លាន​អឺរ៉ូ

៤. ក្រុម​ដែល​បាន​ដល់​វគ្គ​៤​ក្រុម​ចុង​ក្រោយ ​៧,៥​លាន​អឺរ៉ូ

៥.ក្រុម​ដែល​បាន​ចំណាត់​ថ្នាក់​លេខ​១ ​ទទួល​បាន​១១​លាន​អឺរ៉ូ

៦.ក្រុម​ដែល​ម្ចាស់​ជើង​ឯក ​នឹង​ទទួល​បាន​១៥.៥​លាន​អឺរ៉ូ

ដូច្នេះ​បើ​គិត​សរុប​ជា​រួម​ទៅ ​ក្រុម​ណា​ដែល​បាន​ឈ្នះ​ជើង​ឯក​អាច​នឹង​ទទួល​បាន​ចន្លោះ​ពី ៥៤​លាន​អឺរ៉ូ ​ទៅ​៥៧,២​លាន​អឺរ៉ូ។ មួយ​វិញ​ទៀត ​បើ​គិត​ទាំង​ថ្លៃ​លក់​សិទ្ធ​ផ្សាយ​ៗ ​ក្រុម​ឈ្នះ​ដែល​មក​ពី​ប្រទេស​អង់គ្លេស ​អេស្ប៉ាញ ​អាល្លឺម៉ង់ ​ឬ​អីតាលី​អី​នោះ ​អាច​នឹង​កើន​ដល់​១០០​លាន​អឺរ៉ូ​ឯ​ណោះ។

តួយ៉ាង​ដូចជា​ក្រុម Real Madrid ​ម្ចាស់​ជើង​ឯក​ឆ្នាំ​មុន ​ទទួល​បាន​ប្រាក់រង្វាន់​សរុប​ជា​រួម​ដល់​ទៅ​៩៤​លាន​អឺរ៉ូ​ឯ​ណោះ ខណៈ​ដែល​ក្រុម​លេខ​២ Atletico Madrid ​ទទួល​បាន​៨២​លាន​អឺរ៉ូ៕

 

 

 

មតិយោបល់