អ្នកវាយកូនបាល់លំដាប់ពិភពលោក Andy Murray និង Novak Djokovic បានរកឃើញជ័យជម្នះរៀងខ្លួនលើដៃគូប្រកួត ក្នុងការប្រកួតជុំទី៣ពានរង្វាន់ Paris Masters នៅប្រទេសបារាំង។
Murray បានឈានដល់វគ្គ៨នាក់ចុងក្រោយនេះ បន្ទាប់ពីរូបគេបានយកឈ្នះ Lucas Pouille ដោយលទ្ធផលដាច់តែម្ដង ៦-៣ និង ៦-០។ ចំណែកឯជើងខ្លាំងរបស់សែប Djokvoic វិញ បានយកឈ្នះលើជើងខ្លាំងរបស់ប៉ុលហ្គារីយ៉ាងតឹងបំផុត គឺ ៤-៦ ៦-២ និង ៦-៣។
នៅវគ្គ៨នាក់ចុងក្រោយនេះ Djokovic នឹងត្រូវទៅជួបជាមួយកីឡាករក្រូអាត Marin Cilic ស្របពេលដែល Murray វិញ ត្រូវតតាំងជាមួយកីឡាករមកពីក្រិក Tomas Berdych ។
ចំពោះការប្រកួតនេះដែរ ប្រសិនបើ Murray ឈ្នះពានរង្វាន់នេះ ហើយ Djokovic មិនបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រនោះ គឺរូបគេបានឡើងទៅជាកំពូលអ្នកវាយកូនបាល់ពិភពលោកជាលើកដំបូងហើយ។ ដោយឡែក ប្រសិនបើ Djokovic មិនអាចឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទេ នោះ Murray មិនចាំបាច់ឈ្នះពានទេ ដោយត្រឹមតែដល់វគ្គផ្ដាច់ព្រ័ត្រក៏ក្លាយជាអ្នកលេខ១លើលោកដែរ៕
មតិយោបល់