ព័ត៌មានកីឡា

ចាញ់​ ៥-១ ​យប់មិញ Wenger ​បន្ទោស​គេ​គ្រប់​គ្នា តែ​លើក​លែង​ខ្លួន​ឯង​ចេញ

លោក Arsene Wenger ​បាន​ដាក់​បន្ទុក​ទៅ​លើ​គ្រប់​គ្នា ​ដែល​ធ្វើ​ឱ្យ​ក្រុម Arsenal ​ចាញ់​ខ្លាំង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្រុម​កាល​ពី​យប់មិញ​នេះ ​ប៉ុន្តែ​លើកលែង​ខ្លួន​ឯង​ចេញ​ព្រោះ​អី​ទម្រង់​លេង​ដែល​បាន​រៀប​ចំ​បាន​ល្អ​ហើយ។

ក្រោយ​ចាញ់ ៥-១ ​យប់មិញ​ក្នុង​ជើង​ទី​២​ទៀត ​ក្រុម​កាំភ្លើង​ធំ​បាន​ចាញ់​ក្រុម Bayern Munich ​ដល់​ទៅ​១០-២ ​ហើយ​ក្នុង​ការ​ប្រកួត​ Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នេះ។ យ៉ាងណាមិញ ​ចំពោះ​លទ្ធផល​ខាង​លើ​នេះ​ដែរ ​លោក​យល់​ឃើញ​ថា​ទាំង​អាជ្ញាកណ្ដាល​សុទ្ធ​តែ​មាន​ភាព​លំអៀង​ទាំង​អស់ ពោល​គឺ​ការ​ផ្ដល់​កាត​ក្រហម​ដល់​កីឡាករ Laurent Koscielny ​នោះ​ពិត​ជា​មិន​ត្រឹម​ត្រូវ​ទេ។

មួយ​វិញ​ទៀត​អ្នក​ចាត់ការ​ជនជាតិ​បារាំង​រូប​នេះ​ក៏​លើក​ឡើង​ថែម​ទៀត​ថា​ក្រុម​របស់​លោក​ទាំង​មូល​កំពុង​តែ​រៀប​ចំ​ក្រុម​បាន​ល្អ​ហើយ​ក្នុង​ការ​ប្រកួត​យប់មិញ ​ប៉ុន្តែ​ដោយសារ​តែ​បាត់​បង់​កីឡាករ​ម្នាក់​ទៅ ទើប​អ្វី​គ្រប់​យ៉ាង​បញ្ចប់​ដោយ​បរាជ័យ​យ៉ាង​នេះ។ ក្នុង​ន័យ​នេះ គឺ​លោក Wenger ​យល់​ថា​ខ្លួន​ឯង​កំពុង​តែ​ដឹក​នាំ​ត្រឹមត្រូវ​ហើយ ​មិន​អាច​បន្ទោស​បាន​ទេ អ្វី​ដែល​ត្រូវ​បន្ទោស​គឺ​បន្ទោស​រឿង​រ៉ាវ​ផ្សេងដូចជា​ការ​គាំទ្រ​ជា​ដើម ​មិន​មែន​ការ​ដឹក​នាំ​ក្រុម​ឡើយ៕

 

 

 

មតិយោបល់