ព័ត៌មានកីឡា

Nainggolan គ្មានបំណងទៅកាន់ Premier League

ខ្សែបម្រើពូកែស៊ុតពីចម្ងាយជម្រើសជាតិប៊ែលហ្ស៊ិក ដែលកំពុងលេងឲ្យក្រុមចចក Roma កីឡាករ Radja Nainggolan មិនមានបំណងចង់ចាកចេញពីអ៊ីតាលី មកកាន់ Premier League ឡើយ។

បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា ខ្សែបម្រើ Radja Nainggolan សប្បាយចិត្តខ្លាំងណាស់ ក្នុងការលេងឲ្យក្រុមចចក Roma ដោយកីឡាករប៊ែលហ្សិក រូបនេះ មិនមានបំណងចង់ចាកចេញ មកកាន់ Premier League ឡើយ។ ប្រភពខាងលើដដែល បានឲ្យដឹងថា Nainggoland មិនចង់ទៅណាចោលក្រុម Roma ឡើយដរាបណាក្លិបអ៊ីតាលី មួយនេះ មិនទាន់ឈ្នះពាន​ណាមួយនោះ ។ ការនិយាយបែបនេះ Nainggoland ចង់ឃើញក្រុម Roma ទទួលបានពានរង្វាន់ នៅពេលដែល​រូបគេជាសមាជិករបស់ក្លិប ដោយមិនចង់ចាកចេញ ចោលក្លិបឡើយ នៅពេលមិនទាន់ ទទួលបាមលទ្ធផលល្អ​ប្រសើរនោះ។​

ជាក់ស្តែងណាស់ ក្រុមកំពូល២ នៅអង់គ្លេស​ រួមមានដូចជាក្រុម Manchester United និង Chelsea កំពុងតែប្រជែងគ្នា ចង់បានកីឡាកររូបនេះយ៉ាងខ្លាំង តែបែរជាត្រូវបានបដិសេធ ដោយកីឡាកររូបនេះទៅវិញ។ គួរបញ្ជាក់ផងដែរថា ចាប់តាំងពីមកលេងឲ្យក្រុម Roma មក Radja Nainggoland មិនទាន់ជួយក្រុម ឲ្យឈ្នះពានណាមួយនៅឡើយទេ ដោយបានត្រឹមរងជើងឯក ប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ សូម្បីតែលេងនៅក្រុមជម្រើសជាតិប៊ែលហ្ស៊ិក ក៍កីឡាកររូបនេះ មិនទាន់ជួយក្លិបឲ្យឈ្នះពានឡើយ តែបានជួយឲ្យក្រុមជម្រើសជាតិប៊ែលហ្ស៊ិក បានឡើងទៅលេងព្រឹត្តិការណ៍ World Cup ២០១៨ ក្នុងប្រទេសរុស្ស៊ី ផងដែរ។

ដូច្នេះហើយ ការបដិសេធ មិនផ្លាស់ទៅកាន់ Premier League ប្រហែលអាចក្លាយជាការខកចិត្ត របស់លោក​ Jose Mourinho និងលោក Antonio Conte ដែលកំពុងចង់បានកីឡាកររូបនេះយ៉ាងខ្លាំងនោះ។

មតិយោបល់