ព័ត៌មានសិល្បៈ និងកម្សាន្ត

Sean Kingston គ្រោងបញ្ចេញបទថ្មីនៅ វៀតណាម

ម្ចាស់បទ “Beautiful Girl” លោក Sean Kingston ដែលធ្លាប់មានប្រជាប្រិយភាពខ្លាំងរយៈពេលកាលពីឆ្នាំ ២០០៩ នោះ ហើយលោកក៏បានស្ងាត់ទៅវិញក្នុងការចេញបទចម្រៀងបន្ដបន្ទាប់ ក៏ប៉ុន្ដែ នៅលើបណ្ដាញសង្គម អ៊ីនស្ដារក្រាម របស់លោកបានបង្ហោះថា លោកនឹងមកសម្ដែងនៅក្នុងប្រទេស វៀតណាម ដែលគ្រោងនឹងបង្ហាញបទថ្មីរបស់ ដំបូងបង្អស់នៅក្នុងការប្រគំតន្រ្ដីនោះផងដែរ ។

តាមរយៈសារព័ត៌មាន kenh14 នៅថ្ងៃទី ១០ ខែមីនា បានឲ្យដឹងថា លោក Sean Kingston គ្រោងនឹងធ្វើការប្រគំតន្ដ្រី នៅក្នុងទីក្រុង ហូជីមិញ ប្រទេស វៀតណាម នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០១៧ ដែលការប្រគំតន្រ្ដីនេះ គឺជាលើកទីពីររបស់លោកហើយ ដោយលោកធ្លាប់បានមកសម្ដែងនៅ ហូជីមិញ កាលពីឆ្នាំ ២០១៤ ម្ដងហើយ ។

ទន្ទឹមគ្នានោះដែរ ការប្រគំតន្រី្ដទេសចរណ៍របស់លោក Sean Kingston នឹងបន្ដធ្វើតាមបណ្ដាលប្រទេសនានាទៀតដូចជា ទីក្រុងបាងកក ប្រទេសថៃ កោះបាលី ប្រទេស ឥណ្ឌូនេស៊ី និង ទីក្រុងគូឡាឡាំពួ ប្រទេស ម៉ាឡេស៊ី ជាដើម ៕

មតិយោបល់