ព័ត៌មានកីឡា

Alisson នឹងបង្ហាញខ្លួនលើកដំបូងឲ្យ Liverpool ប្រកួតទល់ក្រុម Napoli

អ្នកចាំទីតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ Alisson Becker នៅមិនទាន់​បង្ហាញខ្លួនក្នុងទីលានជាផ្លូវការណ៍ ឲ្យក្រុមហង្សក្រហម Liverpool ឡើយ បន្ទាប់​ពីផ្លាស់មកកាន់ Anfield កាលពីពេលថ្មីៗនេះ។

យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់ Liverpool Echo បានឲ្យដឹងថា ក្រុម​ហង្សក្រហម Liverpool ប្រកាសបង្ហាញវត្តមាន Alisson Becker ឲ្យលេងក្នុង​ទីលាន​នៅខែក្រោយនេះហើយ។ Alisson នឹងត្រូវបង្ហាញខ្លួនលើកដំបូង ក្នុងជំនួប​មិត្តភាព មុនបើករដូវកាលនៅទីក្រុង Dublin នាថ្ងៃទី៤ សីហា ក្នុងជំនួបជាមួយ​ក្រុមខ្លាំងរបស់អ៊ីតាលី Napoli ។ ថ្វីបើ Alisson មកកាន់ Anfield មួយរយ:​ហើយមែន តែអ្នកចាំទីប្រេស៊ីលរូបនេះ មិនទាន់បង្ហាញខ្លួនក្នុងទីលាននៅឡើយទេ សូម្បីតែការប្រកួតមិត្តភាព ជាមួយ Dortmund ថ្មីៗនេះ ក៍មិនបានបង្ហាញខ្លួន​ដែរ។ យ៉ាងណាវិញ នេះក៍ជាការស្ទាបស្ទង់​ សមត្ថភាព របស់ Alisson ផងដែរ ប្រសិនបើទម្រង់លេងរបស់អ្នកចាំទីរូបនេះ ល្អដូចនៅ Roma ច្បាស់ណាស់តម្លៃ​ថ្លៃ​​របស់គេ​ទិញមិនខុសឡើយសម្រាប់ Liverpool ។

ដូច្នេះហើយ Alisson Becker នឹងបង្ហាញខ្លួនលើកដំបូងឲ្យក្រុមហង្សក្រហម Liverpool នៅខែក្រោយនេះ ខណ: Liverpool ត្រូវទទួលក្រុមខ្លាំង Napoli របស់អ៊ីតាលី។

មតិយោបល់