ព័ត៌មានកីឡា

Man UTD​ អវត្តមានកីឡាករសំខាន់៤រូប ក្នុងជំនួបតទល់ Chelsea យប់នេះ

ក្រុមបិសាចក្រហម Manchester United នឹងត្រូវលេងដោយគ្មានកីឡាករសំខាន់៤រូបមាន Rooney, Martial, Rashford និង Zlatan ក្នុងជំនួបតទល់ក្រុមខ្លាំង Chelsea ក្នុងជំនួបវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ FA CUP នាយប់នេះ។

Rooney, Martial និង Rashford មិនបានធ្វើដំណើរជាមួយក្រុមឆ្ពោះទៅកាន់ទីក្រុងឡុងឡើយ ដោយសារពួកគេនៅញាំញីដោយរបួសអំឡុងពេលហ្វឹកហាត់។ ចំណែក ខ្សែប្រយុទ្ធឆ្នើម Zlatan នៅជាប់ពិន័យ៣ប្រកួតនៅឡើយ។

ប៉ុន្តែយ៉ាងណាក្តីលោក Jose Morinho ទំនងជាយក Fellaini ដាក់អោយលេងតំបន់ខាងលើ ហើយមាន Mkhitaryan ឬAshley Young នៅគាំទ្រពីក្រោម ក្នុងស្ថានភាពដ៏ពិបាកនេះ។

ប្រវត្តិជួបគ្នា៤លើកចុងក្រោយ Man UTD មិនដែលឈ្នះ Chelsea ឡើយ ដោយក្នុងនោះ ចាញ់២ និងស្មើ២ ខណៈប៉ះគ្នាលើកចុងក្រោយកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ បិសាចក្រហម ចាញ់ ៤-០។

 

 

 

 

 

 

មតិយោបល់