ព័ត៌មានកីឡា

Floyd ​ថា​ខ្លួន​រួច​រាល់ ​តែ ​Conor McGregor ​ទេ​ដែល​ខ្លាច​មិន​ហ៊ាន​វ៉ៃ​នោះ

Floyd Mayweather ​អ្នក​ប្រដាល់​មិន​ដែល​ចាញ់ ​និង​បាន​ចូល​និវត្តន៍​ហើយ​នោះ បាន​និយាយ​ថា​ខ្លួន​គេ​ត្រៀម​ខ្លួន​រួចរាល់​ហើយ​សម្រាប់​ការ​ប្រកួត​ជាមួយConor McGregor ​តែ​កីឡាករ​វាយ​ក្នុង​ទ្រុង​ម្នាក់​នេះ​ទេ ដែល​មិន​ហាន​ជាមួយ​ខ្លួន​នោះ។

Conor McGregor ​បាន​ប្រកាស​ថា​ខ្លួន​ចង់​ឡើង​ប្រកួត​ជាមួយ​ Floyd ​ក្នុង​លក្ខណៈ​ណា​ក៏​បាន​ដែរ ​ឱ្យ​តែ​ជើង​ខ្លាំង​របស់​អាមេរិក​ហ៊ាន​សាកល្បង​ជាមួយ​គេ។ យ៉ាងណាមិញ ​ការ​ប្រកាស​ចង់​ឡើង​ប្រកួត​នេះ ​មិន​បាន​ធ្វើ​ឱ្យ Floyd ​ចាប់​អារម្មណ៍​អ្វី​នោះ​ទេ ​ពោល​គឺ​រូបគេ​ត្រូវ​ការ​តែ​លុយ​ប៉ុណ្ណោះ ​ហើយ​ប្រសិន​បើ​ការ​ប្រកួត​នោះ​មាន​តម្លៃ​ខ្លួន​ខ្ពស់​អ្នក​ប្រដាល់​មិន​ដែល​ចាញ់​រូប​នេះ​អាច​នឹង​ពិចារណា​បាន។ ដោយ​ខ្លួន​តែងតែ​ត្រៀម​ខ្លួន​រួច​ជា​និច្ច​សម្រាប់​ការ​ត្រលប់​ទៅ​សង្វៀន​វិញ ព្រោះ​ថា​រូបគេ​ជា​ស្ដេច​ប្រដាល់​យូរ​មក​ហើយ។

ជួប​ជាមួយ​ FightHype.com ​កំពូល​អ្នក​ប្រដាល់​អាមេរិក​ខាង​លើ​បាន​និយាយ​ដូច្នេះ​ថា​៖ “Conor McGregor ​ឈប់​និយាយ​ខ្យល់​ទៀត​ទៅ អ្នក​នៅ​ស្ទើរ​ណាស់។ ប្រសិន​បើ​អ្នក​ចង់​វាយ ​តោះ​ឱ្យ​វា​កើត​ឡើង​តែ​ម្ដង​ទៅ។ Conor McGregor ​អ្នក​មិន​ចង់​ប្រកួត​ជាមួយ​ខ្ញុំ​ទេ ​ការ​ពិត​ទៅ​នោះ ​អ្នក​ដឹង​ថា​ខ្លួន​នៅ​ស្ទើរ”។

Floyd ​មាន​វ័យ​៤០​ឆ្នាំ​ទៅ​ហើយ ​ខណៈ​ដែល​ខ្លួន​គេ​បាន​ប្រកាស​ចូល​និវត្តន៍​កាល​ពី​ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ ​ក្រោយ​ពី​យក​ឈ្នះ​លើ Manny ​Pacquiao​ និង​ Andre Berto ​រួច​មក។ ដោយ​ជ័យជម្នះ​នោះ បាន​ធ្វើ​ឱ្យ​កីលាករ​រូប​នេះ​ក្លាយ​ជា​អ្នក​ប្រកួត​មិន​ដែល​ចាញ់ ៤៩​ប្រកួត​ជាប់​គ្នា​តែ​ម្ដង៕

មតិយោបល់