ព័ត៌មានកីឡា

ស្លាប់ហើយ! Neymar គ្រាន់តែចូលហាងទិញស្បែកជើងម្តង ចំណាយអស់ជិត ២ម៉ឺនដុល្លា

នៅពេលបានដឹងពីការ ចូលផ្សារទិញស្បែកជើងម្តងរបស់ កំពូលខ្សែប្រយុទ្ធឆ្នើម Neymar ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថា ការចំណាយនេះ វាខ្ពស់ខ្លាំងណាស់ បើប្រៀបធៀបជាមួយតារាបាល់ទាត់ឆ្នើមៗជាច្រើនទៀតនោះ។

ជាក់ស្តែងណាស់ តាមរយៈ ប្រភពពត៌មានរបស់ Daily Star បានឲ្យដឹងថា គ្រាន់តែ Neymar ចូលផ្សារទំនើប និងជាហាងលក់ស្បែកជើងកីឡា ដ៍ល្បីដែលមានឈ្មោះថា Flight Plan Shoe ក្នុងទីក្រុង Los Angeles កំពូលតារាបាល់ទាត់ដ៍ឆ្នើម Neymar បានចំណាយទឹលប្រាក់ប្រមាណជា ១៨៦២៣ ដុល្លា ស្មើនឹង ១៤២៤២ ផោន។ ការចំណាយនេះ វាហាក់ដួចជាខ្ពស់ខ្លាំងណាស់ សម្រាប់កីឡាករបាល់ទាត់ ព្រោះថាគ្រាន់តែការទិញស្បែកជើងកីឡា វាមិនសមចំណាយច្រើនដល់ថ្នាក់ហ្នឹងឡើយ។

យ៉ាងណាវិញ នេះគឺជាការចំណាយច្រើនលើកដំបូង របស់ Neymar ក្នុងការដើរកំសាន្ត នៅសហរដ្ឋអាមេរិក ព្រោះថា Neymar បានទិញស្បែកជើងជាច្រើនគូ ដែលជាផលិតផលរបស់ក្រុមហ៊ុន Nike និង Jordan ។ ការចំណាយទិញស្បែកជើង ក្នុង១ហាងចំណាយអស់លុយ ច្រើនបែបនេះ កំពុងស្ថិតក្នុងកំណត់ត្រាថ្មី របស់កំពូល Super បាល់ទាត់ ដែលពុំទាន់មានកីឡាកររូបណាចំណាយបែបនេះឡើយ។

មតិយោបល់