ខ្សែការពារ ណុប តុលា បានចូលជម្រើសជាតិ ជំនួសអតីតប្រធានក្រុមភ្នំពេញក្រោន កុក បូរីស ដើម្បីហ្វឹកហាត់ត្រៀមប្រកួតមិត្តភាពជាមួយឥណ្ឌា នាថ្ងៃទី២២ ខែមីនា ខាងមុខ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
តាមការបញ្ជាក់របស់លោក Leonado Lius ឲ្យដឹងថា បូរីស មានបញ្ហាគ្រួសារមិនអាចមកហ្វឹកហាត់នៅបាទីបាន ហើយដោយសម្លឹងឃើញទេពកោល្យនិងឆន្ទៈដ៏មុះមុត ទើបសម្រេចយកតុលាមកជំនួសតែម្តង។
« អគ្គលេខាធិការភ្នំពេញក្រោន បានផ្ញើរលិខិតមកសហព័ន្ធថា បូរីស មានបញ្ហាគ្រួសារផ្ទាល់ខ្លួនមិនអាចមកបាន ទើបខ្ញុំសម្រេចយកតុលាមកជំនួស ព្រោះគាត់ជាកីឡាករមានទេពកោសល្យនិងឆន្ទៈដ៏ខ្លាំងខ្លា។» គ្រូសញ្ជាតិប្រេហ្ស៊ីលប្រាប់ Post Sport មុននេះបន្តិច។
ជម្រើសជាតិកម្ពុជា បានចាប់ផ្តើមប្រមូលផ្តុំគ្នាលើកដំបូងនៅថ្ងៃនេះ នាសាលាបាល់ទាត់ជាតិបាទី ក្រោមការដឹកនាំរបស់គ្រូថ្មីដែលធ្លាប់ដឹកនាំ Lanexang ។ ប្រកួតដំបូង ក្រុមគោព្រៃ និងប៉ះភ្ញៀវឥណ្ឌា មុននឹងបន្តដំណើរនៅពានង្វាន់ AFC Asian Cup ។
មតិយោបល់