ព័ត៌មានបច្ចេកវិទ្យា

គន្លឹះបង្ហោះរូបថតលើ Facebook ជាសម្ងាត់មិនឲ្យអ្នកខ្លះឃើញ

ប្រិយមិត្ត ប្រហែលជាមិនដឹងថា ការបង្ហោះរូបថតលើ Facebook អាចរក្សាការសម្ងាត់បាននោះទេ។ Facebook មានមុខងារមួយហៅថា Privacy អនុញ្ញាតឲ្យអ្នកប្រើប្រាស់ បង្ហោះរូបថតដោយអាថ៌កំបាំងគ្មានអ្នកណាអាចឃើញ ក្រៅពីមិត្តភក្តិដែលយើងបើកការអនុញ្ញាតឲ្យមើលតែប៉ុណ្ណោះ។

ប្រសិនបើអនុវត្តតាមគន្លឹះនេះ លោកអ្នកច្បាស់ជាលែងបារម្ភរឿងបង្ហោះរូបថតលើបណ្តាញសង្គមហ្វេសប៊ុក បែកធ្លាយទៅដល់ អ្នកដែលយើងមិនចង់ឲ្យឃើញទៀតហើយ។

មុខងារ Privacy ផ្តល់ជូនលោកអ្នកនូវជម្រើស ៦ មុខផ្សេងៗពីគ្នា៖

  • Public (បង្ហោះជាសាធារណៈ)
  • Friends (អាចមើលឃើញចំពោះមិត្តភក្តិទាំងឡាយក្នុង Facebook)
  • Friends except . . . (មិនអនុញ្ញាតឲ្យមិត្តភក្តិណាមួយក្នុង Facebook មើលឃើញ)
  • Specific Friends (អាចមើលឃើញចំពោះតែមិត្តភក្តិដែលបានបញ្ចូលឈ្មោះប៉ុណ្ណោះ)
  • Only me (អាចមើលបានតែខ្លួនឯងប៉ុណ្ណោះ)
  • Custom (អាចកំណត់បានទាំង អ្នកអាចមើលឃើញ និងអ្នកមិនអាចមើលឃើញ)

វិធីអនុវត្តន៍

១ – ជាដំបូងសូម Upload រូបថតណាមួយនៅលើកម្មវិធី Facebook តាមធម្មតា

២ – មុនពេលចុច Post រូបថត សូមចុចលើប៊ូតុង រូបផែនដី មានអក្ស​រ Public ដែលជាមុខងារ Privacy នោះហើយ

៣ – ស្ថិតលើផ្ទាំង Privacy លោកអ្នកអាចកំណត់ការជ្រើសរើស ​ដែលសាកសមទៅនឹងស្ថានភាពដែលកំពុងត្រូវការ (កុំភ្លេចចុចលើប៊ូតុង ក្បាលព្រួញពណ៌ខៀវ ខាងស្តាំដៃ ដើម្បីចូលទៅកំណត់​ឈ្មោះអ្នកដែលអាចមើលឃើញ ឬមិនឃើញ រូបថតបង្ហោះ)

៤ – ក្រោយពេលកំណត់ការបង្ហាញរូបថតរួចរាល់ សូមចុចលើពាក្យ Done បន្ទាប់មកទៀត ចុចលើពាក្យ Post ជាការស្រេច

ចំណាំ៖ រាល់ការកំណត់ Privacy ណាមួយ ប្រិយមិត្តត្រូវតែអានឲ្យច្បាស់ពីមុខងារ Privacy ទាំង ៦ ជម្រើស ដែលមានបង្ហាញជូនខាងលើ មុនសម្រេចចិត្តបង្ហោះ (Post) រូបថត៕

@ សូមកុំភ្លេច ចែកចាយបន្ត រាល់អត្ថបទដែលជាប្រយោជន៍ដល់បងប្អូន​​ ឬមិត្តភក្តិរបស់លោកអ្នក។
@ សូមផ្ញើជាសំណួរ ទាក់ទងនឹងការប្រើប្រាស់នៅលើស្មាតហ្វូន ឬកុំព្យូទ័រ មកកាន់ទំព័រហ្វេសប៊ុក Post Tech របស់ពួកយើង ដើម្បីទទួលបានចម្លើយ ជាអត្ថបទពន្យល់យ៉ាងក្បោះក្បាយទៅវិញ។

មតិយោបល់