ការប្រកួតនៅរាត្រីនេះ វេលាម៉ោង ១១និង ៤៥នាទីក្នុងពានរង្វាន់ UEFA Champion League វគ្គ៨ក្រុមចុងក្រោយរវាង Dortmund និងក្រុម Monaco។
Dortmund និង Monaco បានឆ្លងកាត់ការប្រកួតជាច្រើន ទម្រាំបានមកជួបគ្នានារាត្រីនេះ។ Dortmund ហាក់ដូចជាមានភាគរយនៃការឈ្នះច្រើន ដោយសារពួកគេលេងនៅក្នុងដីរបស់ខ្លួន ជាហេតុនាំឲ្យ Dortmund មិនសូវជាព្រួយបារម្ភខ្លាំងនោះទេ។ ផ្ទុយមកវិញ Monaco មានក្តីកង្វល់ច្រើន សម្រាប់ការប្រកួតនេះ ខណៈក្រុមមួយនេះ កម្រនឹងបានបង្ហាញវត្តមានលើទឹកដីអាឡឺម៉ង់។ បើនិយាយពីក្រុមទាំងពីរវិញ មុននឹងឡើងមកដល់វគ្គនេះ Dortmund បានទម្លាក់ក្រុមមកពីព័រទុយហ្គាល់ឲ្យធ្លាក់នៅវគ្គ១៦ក្រុមចុងក្រោយ ស្របពេលក្រុម Monaco បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង តាមរយៈការទម្លាក់ក្រុមជើងខ្លាំងអង់គ្លេស Manchester City នៅវគ្គ១៦ក្រុមចុងក្រោយដូចគ្នា។
មកទល់ពេលនេះ Monaco កំពុងឈរលើកំពូលតារាង League 1 របស់បារាំង ចំណែក Dortmund កំពុងឈរលេខរៀងទី ៤ នៅ Bundesliga បន្ទាប់ពីប្រកួតចាញ់ក្រុម Bayern Munich យ៉ាងចាស់ដៃ កាលពីចុងសប្តាហ៍កន្លងមក។ ចាំមើល Dortmund ឬ Monaco ដែលបង្កើតឱកាសនៅយប់នេះ ខណៈពេលដែលក្រុមទាំងពីរ ត្រូវការឈ្នះរៀងៗខ្លួន ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របន្តទៀត៕



មតិយោបល់