Cristiano Ronaldo ពិតជាអស្ចារ្យខ្លាំងមែនទែន ដោយខ្លួនមានអ្នកគាំទ្រលើសដៃគូប្រជែង Lionel Messi ដល់ទៅជាង២ដងឯណោះ នៅលើបណ្ដាញសង្គម Instagram និង Twitter ។
បើតាមស្ថិតិបូកបញ្ចូលគ្នានៅលើបណ្ដាញសង្គមយក្សទាំងពីរខាងលើនេះទៅ ឃើញថា Ronaldo មានអ្នកគាំទ្រច្រើនជាងគេបំផុតក្នុងនាមជាអ្នកកីឡា ដោយមានរហូតដល់ទៅ១៤៣,៩លាននាក់ឯណោះដែលចុចគាំទ្ររូបគេ។ ខណៈដែលអ្នកមានចំណាត់ថ្នាក់លេខ២វិញ បានទៅលើ Neymar មាន៩៧,២លាននាក់ និង Lionel Messi ហាក់ដូចជាមានតិចជាងគេត្រឹមតែ៦៦,១លាននាក់ប៉ុណ្ណោះ។
យ៉ាងណាមិញ ចំនួនខាងលើនេះ គិតត្រឹមតែបណ្ដាញសង្គម២ខាងលើប៉ុណ្ណោះ ដោយមិនទាន់បូកជាមួយ Facebook នៅឡើយទេ។ តែយ៉ាងណាក៏ដោយ បើបូកទាំង Facebook ទៀត ក៏នៅតែ Ronaldo លេខ១ដដែល ព្រោះថាខ្សែប្រយុទ្ធក្រុម Real Madrid រូបនេះ បើគិតតែ Facebook នោះ គឺរូបគេមានដល់១២០លាននាក់ទៅហើយ៕
មតិយោបល់