ព័ត៌មានកីឡា

Man Utd ចង់បានខ្សែបម្រើមួយរូបរបស់ Real Madrid យកមកបំពេញតំបន់ដែលកំពុងខ្វះខាត

ក្រោយពីប្រកួតចាញ់ក្រុម Newcastle United រួចមក​លោក Jose Mourinho បានសម្លឹងឃើញ នៅតំបន់កណ្តាលដែលកំពុងខ្វះខាត ជាពិសេសនោះ តំបន់​បម្រើប្រយុទ្ធ ក្នុងការគាំទ្រខ្សែប្រយុទ្ធឲ្យមានឱកាសទាត់​បាល់បញ្ចូលទីគូប្រកួត។

ក្នុងនោះដែរ បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា ក្រុមបីសាចក្រហម​ Manchester United បានសម្លឹងឃើញខ្សែបម្រើប្រយុទ្ធអេស្ប៉ាញ Isco Alarcon របស់ក្រុម Real Madrid ។ ជាក់ស្តែងណាស់ ថ្វីបើតំបន់កណ្តាលរបស់ Man Utd មាន Paul Pogba និង Nemanja Matic រួមទាំង Jesse Lingard ដែលសុទ្ធសឹងជាកីឡាករសំណព្វរបស់លោក Jose Mourinho ក៍ដោយតែពួកគេនៅមិនទាន់ធ្វើបានល្អឡើយ ខណ: Juan Mata, Ander Herrera និង Marouane Fellaini នៅមិនទាន់ច្បាស់ពីអនាគត់នៅឡើយ។

យ៉ាងណាវិញ លោក Jose Mourinho បានដាក់គោលដៅថ្មី ប្រជែងទិញយក Isco ពីក្រុម Real Madrid នៅរដូវកាលក្រោយនេះ បើទោះបីត្រូវជួបគូប្រជែង​ជាច្រើនដូចជា Man City, Liverpool, Arsenal, Chelsea និង Paris Saint Germain ក៍ដោយ។ ម្យ៉ាងវិញទៀត លោក Jose Mourinho ជឿជាក់ថាលោក​នឹងអាចនាំយកអតីតកូនក្រុមរបស់លោក រូបនេះបានតាមរយ:ទំនាក់ទំនងរបស់លោក នាពេលកន្លង​មកនេះ។

មតិយោបល់