ព័ត៌មានកីឡា

Conor McGregor៖ ​ខ្ញុំ​នឹង​បញ្ឈប់​កំណត់ត្រា​មិន​ចាញ់​របស់ Floyd ​កុំ​ឱ្យ​គេ​មាត់​ច្រើន​ទៀត

Conor McGregor ​បាន​ប្រកាស​ហើយ​ថា​រូបគេ​នឹង​ឡើង​សង្វៀន​ប្រកួត​ជាមួយ​កីឡាករ Floyd Mayweather ​នៅ​សង្វៀន​ T-Mobile Arena ​ទីក្រុង Las Vegas ថ្ងៃ​ទី​១០ ខែ​មិថុនា ​ឆ្នាំ​២០១៧​នេះ។ ​នេះ​បើ​តាម​​សារព័ត៌មាន​ FloCambat ​បាន​ឲ្យ​ដឹង​។

ដោយ​មុន​ការ​ប្រកួត​ឈាន​ចូល​មក​ដល់​នេះ​ដែរ McGregor ​បាន​បោះ​ពាក្យ​យ៉ាង​ខ្លី​ទៅ Floyd ​ថា​រូបគេ​នឹង​បញ្ឈប់​កំណត់ត្រា​មិន​ចាញ់​របស់​កីឡាករ​អាមេរិក​រូប​នេះ ​ហើយ​ឱ្យ​រូបគេ​លេប​ពាក្យ​សម្ដី​ដែល​តែងតែ​និយាយ​ឌឺ​ដង​ដាក់​គេ​ឯង​នោះ​ទៀត។ ដោយ​ទោះ​ជា​ការ​ប្រកួត​មិនមែន​ជា​លក្ខណៈ​វាយ​ក្នុង​ទ្រុង​ក៏​ដោយ ក៏​ជើង​ខ្លាំង UFC ​រូប​នេះ ​អាច​ចូល​ប្រកួត​និង​យក​ជ័យជម្នះ​បាន​ដែរ។

Floyd ​ចូល​និវត្តន៍​អស់​ប៉ុន្មាន​ឆ្នាំ​មក​ហើយ ​ដោយ​រូបគេ​និយាយ​ថា​មិន​ឡើង​សង្វៀន​ជា​ថ្មី​ម្ដង​ទៀត​ទេ បើ​ជា​មាន​កីឡាករ​ខ្លាំង​ៗ​ជា​ច្រើន​ចង់​ប្រកួត​ជាមួយ​ខ្លួន​ក៏​ដោយ។ តែ​យ៉ាង​ណា​មិញ ​ក្រោយ​ពី​ McGregor ​ឌឺដង​ខ្លាំង​ពេក​ស្ទើរ​តែ​រាល់​ថ្ងៃ​នោះ ទើប​កីឡាករ​មិន​ដែល​ចាញ់​រូប​នេះ​ពិចារណា​ឡើង​ប្រកួត​ជា​ថ្មី ​ក្នុង​រង្វង់​ទឹក​ប្រាក់​ប្រមាណ​ជា​១០០​លាន​ដុល្លារ​អាមេរិក៕

 

 

 

 

មតិយោបល់