កីឡាករ Yan Aung Kyaw ដែលជាប្រធានក្រុមជម្រើសជាតិមីយ៉ាន់ម៉ា បាននិយាយថាបើទោះបីជាការប្រកួតធ្វើឡើងនៅទឹកដីរបស់កម្ពុជា ប៉ុន្តែមិនមានសម្ពាធអ្វីសម្រាប់ក្រុមគាត់ឡើយ។
ខ្សែបម្រើវ័យ ២៨ឆ្នាំរូបនេះ បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកមិញថា៖ «សម្រាប់ការប្រកួតជាមួយកម្ពុជា ខ្ញុំគិតថាមិនមានសម្ពាធខ្លាំងនោះទេ អ្វីដែលខ្ញុំចាប់អារម្មណ៍គឺជំនួបជាឥណ្ឌា នៅថ្ងៃទី១៤ ខែវិច្ចិកា ក្នុងវគ្គជម្រុះតាមពូលនៃពានរង្វាន់ AFC Asian Cup UAE 2019 សំខាន់ជាង»។ ក្រុមជម្រើសជាតិកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័សមែនទែន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដូច្នេះស្អែកនេះគឺជាការប្រកួតដ៏ទាក់ទាញខ្លាំង។
សូមបញ្ជាក់ថា នៅថ្ងៃទី១៤ ខែវិច្ចិកា ឆ្នាំ២០១៧ខាងមុខ គោព្រៃ នឹងត្រូវទទួល ហ្សកដានី នាវេលាម៉ោង ៦:៣០ នាទីល្ងាច នៅពហុកីឡដ្ឋានជាតិ ខណ:ដែល មីយ៉ាន់ម៉ា ត្រូវប្រកួតជាមួយ ឥណ្ឌា ថ្ងៃដដែល ក្នុងវគ្គជម្រុះតាមពូលនៃពានរង្វាន់ AFC Asian Cup UAE 2019 ដូចគ្នា៕
មតិយោបល់