លោក Florentino Perez នាយកប្រតិបត្តិក្រុមស្តេចស Real Madrid នៅតែមិនបោះបង់ចោលការនាំយកអ្នកចាំទីអេស្ប៉ាញ វ័យ២៦ឆ្នាំ Devid De Gea ពីក្រុមបីសាចក្រហម Manchester United ឡើយ។
បើតាមការចុះផ្សាយរបស់ Marca បានឲ្យដឹងថា ក្រុម Real Madrid មិនទាន់បោះបង់ចោល ការតាមប្រមាញ់ De Gea ពីក្រុម Man Utd ឡើយ ខណៈរដូវកាលដោះដូរកីឡាករ មិនទាន់បិទទ្វារនៅឡើយ។ បើតាមការអះអាងរបស់លោក Perez បានឲ្យដឹងថា តម្លៃ ៦០លានផោន ដែលក្រុម Real Madrid តាមទិញ De Gea នោះនៅតែដដែល បន្ថែមលើនេះ ក្រុមបីសាចក្រហម Manchester United នឹងអាចទិញយក Gareth Bale វិញបាន ប្រសិនបើក្រុមមួយនេះចង់បាននោះ។ ជាក់ស្តែងណាស់ លោក Perez បានបន្ថែមទៀតថា ប្រសិនបើ De Gea យល់ព្រមមកកាន់ ទីនេះវិញ ប្រហែលជាពេលនេះអ្នកចាំទីដ៍ឆ្នើមរូបនេះ កំពុងតែលេងជាមួយ ពួកយើងហើយ។
គួរបញ្ជាក់ផងដែរថា ក្រុម Real Madrid បានតាមប្រមាញ់ Devid De Gea រយៈពេល ២ឆ្នាំមកហើយ តែក្រុមយក្សអេស្ប៉ាញមួយនេះ នៅមិនទាន់នាំយកមកបានឡើយ។ យ៉ាងណាវិញ បើតាមសម្តីរបស់លោក Florentino Perez លោកមានបំណង ចង់នាំយក De Gea ឲ្យបាន នៅរដូវកាលនេះ។ ដូច្នេះហើយ ក្រុម Real Madrid នៅតែបន្តតាមប្រមាញ់ អ្នកចាំទី Devid De Gea ខណៈ Gareth Bale គឺជាឈ្នាន់ ក្នុងការដោះដូរនេះ។
មតិយោបល់