បន្ទាប់ពីជ្រុះចេញពីក្របខណ្ឌ UEFA Champion League ត្រឹមវគ្គ ៨ ក្រុមចុងក្រោយក្រោមថ្វីជើងក្រុម Roma សឹងមិនគួរឲ្យជឿរួចមក ប្រធានក្លិប Barcelona លោក Josep Batomeu នឹងមិនធានាចំពោះអនាគត់របស់គ្រូបង្វឹកលោក Ernesto Valverde នារដូចកាលក្រោយឡើយ។
ថ្វីបើលោក Ernesto Valverde ធ្វើបានយ៉ាងល្អ នៅ Laliga រដូវកាលនេះ ដោយមិនទាន់ដឹកនាំក្រុម Barcelona ឲ្យស្គាល់រសជាតិចាញ់ ក៍ពិតមែន តែក្រោយការធ្លាក់ចេញពី Champion League ក្រោមថ្វីជើង Roma បានធ្វើឲ្យប្រធានក្លិប Barcelona ហាក់មិនសប្បាយចិត្តឡើយ។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Euro Sports បានឲ្យដឹងថា លោក Josep Batomeu អាចនឹងបណ្តេញលោក Ernesto Valverde ចេញ នាបញ្ចប់រដូវកាលនេះ ក៍ថាបាន។
ការជ្រុះចេញពី Champion League ទាំងមិនគួរឲ្យជឿនេះដែរ ពិតជាធ្វើឲ្យក្រុម Barcelona រងភាពអាម៉ាស់យ៉ាងខ្លាំង ព្រោះថា កាលពីជើងទី១ កន្លងមក Barcelona បានលុត Roma ដល់ទៅ ៤-១ តែបែរជាមកបរាជ័យនៅទឹកដី Roma ដល់ទៅ ៣-០ វិញ ជាហេតុធ្វើឲ្យ Barcelona ជ្រុះចេញយ៉ាងអាម៉ាស់បំផុត ដូចដែលពួកគេធ្លាប់ធ្វើដាក់ក្រុម Paris Saint Germain កាលពីរដូវកលមុន។
យ៉ាងណាវិញ ប្រធានក្លិបBarcelona រូបនេះ នៅរង់ចាំមើល លោក Velverde បន្តទៀតសិន ចំពោះពាន Laliga និង Copa dey Rey ខណៈ Laliga មិនបារម្ភឡើយ ដោយរង់ចាំអ៊ុត Copa dey Rey ១ ទៀត ដែលត្រូវផ្តាច់ព្រ័ត្រជាមួយ Sevilla ប្រសិនបើរបូតពាននេះទៀត ប្រហែលជាអនាគត់របស់លោក Ernesto Valverde មិនគង់វង្សឡើយ នារដូវកាលក្រោយនេះ។
មតិយោបល់