ព័ត៌មានកីឡា

ក្រោយចប់ការប្រកួតជាមួយ Crystal​ Palace ក្រុម Man City ត្រូវជួបបញ្ហាដ៍ធំ

ថ្វីបើក្រុម Manchester City ទទួលសំណាងក្នុងការប្រ​កួត​ជាមួយក្រុម Crystal Palace ដោយនៅតែរក្សាកំណត់ត្រា មិនចាញ់ ក្នុងចំណោម ២១ប្រកួតកន្លងមកក៍ដោយ តែក្រុម Man City ត្រូវជួប​បញ្ហាបន្ទាប់ពីការប្រកួតនេះ។

ជាក់ស្តែងណាស់ នៅការប្រកួតក្រោយនេះ ក្រុម Manchester City ត្រូវប្រឈមជាមួយនឹងការអវត្តមាន កីឡាករសំខាន់២រូប ដោយសារបញ្ហារបួស ក្នុងជំនួបជាមួយក្រុម Crystal Palace ។ កីឡាករដែលរងរបួស នោះរួមមានដូចជា ខ្សែប្រយុទ្ធវ័យក្មេងប្រេស៊ីល​ Gabriel Jesus និងខ្សែបម្រើ​ដ៍ឆ្នើម Kevin de Bruyne ដែលសុទ្ធសឹងជាកីឡាករ​សំខាន់របស់ក្រុម Manchester City ។ តាមរបាយការណ៍របស់​ The Goal បានឲ្យដឹងបន្ថែមទៀតថា Gabriel Jesus និង Kevin de Bruyne អាចនឹងអវត្តមានច្រើនសប្តាហ៍ ដែលនេះ គឺជាដំណឹងអាក្រក់មួយសម្រាប់ក្រុម Manchester City ។

យ៉ាងណាវិញ នៅតំបន់ប្រយុទ្ធរបស់ក្រុម Man City នៅមាន Sergio Aguero មួយរូបទៀត ចំណែកតំបន់​បម្រើនៅមានកីឡាករល្អៗមួយចំនួនទៀត ដើម្បីជំនួសតំណែងរបស់កីឡាករទាំង២។ ក៍ប៉ុន្តែ ការអវត្តមាន Gabriel Jesus និង Kevin de Bruyne អាចធ្វើឲ្យក្រុម Manchester City ប្រឈមនឹងបញ្ហា ដែលអាចនឹងមានវិបត្តិនៅការប្រកួតក្រោយៗនេះ ជាក់ជាមិនខាន ព្រោះថា Jesus ជាអ្នកតែងតែរកគ្រាប់បាល់ ខណៈ Kevin de Bruyne ជាអ្នកពូកែបោះបាល់ឲ្យមិត្តរួមក្រុមស៊ុត។

ដូច្នេះហើយ Gabriel Jesus និង Kevin de Bruyne នឹងអវត្តមាន​ក្នុងការប្រកួតបន្ទាប់នេះ ឲ្យក្រុម Man City ចំណែកបញ្ហារបួសវិញ មិនដឹងត្រូវសម្រាកប៉ុន្មានសប្តាហ៍​ឡើយ ដោយរង់ចាំមើលបន្តទៀត។

មតិយោបល់