ក្រុមបាល់ទាត់ Everton កំពុងតែរៀបចំសំណុំឯកសារ ដើម្បីខ្ចីជើង ខ្សែប្រយុទ្ធអេស្ប៉ាញ Diego Costa ពីក្រុមតោខៀវ Chelsea ។
ថ្វីបើមាន Rooney និងការទិញបាន Sandro Ramirez ពីក្រុម Malaga ក៍ដោយ តែក្រុម Everton នៅតែចង់ បានខ្សែប្រយុទ្ធបន្ថែមទៀតដដែល។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Sun បានឲ្យដឹងថា ក្រុម Everton បានត្រៀមសំណើរ ដើម្បីខ្ចីជើង ខ្សែប្រយុទ្ធ Diego Costa ពីក្រុម Chelsea ។ ការចង់នាំយក Costa នេះដែរ ដោយសារតែក្រុម Everton បានសម្លឹងឃើញ សមត្ថភាពយ៉ាងល្អរបស់កីឡាករអេស្ប៉ាញរូបនេះ ដែលត្រូវបានក្រុម Chelsea មើលរំលង។
ម្យ៉ាងវិញទៀតនោះ Everton មិនខ្វល់ពី Costa ដែលចង់ត្រឡប់ទៅកាន់ Atletico Madrid វិញឡើយ សំខាន់ ត្រូវធ្វើយ៉ាងណាយក Costa ឲ្យបានសិន។ តាមរយៈ ប្រភពខាងលើនេះដដែល បានឲ្យដឹងបន្ថែមទៀតថា ទំនងជាក្រុម Chelsea យល់ព្រមឲ្យ Everton ខ្ចីជើង Costa ហើយ ព្រោះថា ក្រុមតោខៀវ កំពុងតែត្រៀមនាំយកខ្សែប្រយុទ្ធវ័យក្មេងអ៊ីតាលី Andre Belotti ពីក្រុម Torino ដើម្បីពង្រឹង នៅតំបន់ប្រយុទ្ធ ខណៈ Diego Costa ប្រហែលជាមិនយកមកប្រើវិញឡើយ។
ដូច្នេះហើយ ក្តីសង្ឃឹមរបស់ក្រុម Everton ក្នុងការនាំយក Diego Costa ក្នុងក់លក្ខខ័ណ្ឌខ្ចីជើង នោះនឹងអាចកើតមានក្នុងពេលឆាប់ៗ ខាងមុខនេះ ជាមិនខាន។




មតិយោបល់