ព័ត៌មានកីឡា

Lucas Moura នាំក្រុមមាន់ខ្នាយមាសឆ្លងផុតវគ្គចែកពូល (វីដេអូ)

ខ្សែប្រយុទ្ធសញ្ជាតិប្រេសុីល Lucas Moura បានជួយក្រុមមាន់ខ្នាយមាស Tottenham Hotspur ឆ្លងផុតវគ្គចែកពូល ដោយការស៊ុតតាមស្មើទៅលើក្រុម Barcelona ជាលទ្ធផល ១ ទល់ ១ នាទឹកដី Camp Nou ប្រទេសអេស្ប៉ាញ។

ត្រឹមមួយគ្រាប់នៅនាទី ៨៥ របស់កីឡាករ Lucas Moura នេះបានធ្វើឲ្យក្រុមអង់គ្លេសឆ្លងផុតក្នុងពូល B បន្ទាប់ពីក្រុមម្ចាស់ផ្ទះបាននាំមុខមុនតាំងពី ៧ នាទី នៃវគ្គទី ១ មក ដែលធ្វើសម្រេចដោយកីឡាករវ័យក្មេងOusmaneDembele ។ ការឆ្លងផុតទាំងយ៉ាប់យឺននេះ ដោយសារតែក្រុម Inter ក៏បានត្រឹមស្មើជាមួយ PSV Eindhoven ដោយលទ្ធផល ១ ទល់ ១ ដូចគ្នា ជាហេតុធ្វើឲ្យពិន្ទុស្មើគ្នា ពោលគឺ spur មាន ៨ ពិន្ទុ នឹង Inter ៨ ពិន្ទុ តែទោះជាយ៉ាងណាក៏ដោយក្រុមអង់គ្លេសមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងទើបអាចឡើងទៅវគ្គបន្ទាប់បាន។

សូមបញ្ជាក់ថា នាពូល B ក្រុមដែលត្រូវឡើងទៅវគ្គបន្ទាប់រួមមាន Barcelona នឹង Tottenham Hotspur ដែលក្រុមអេស្ប៉ាញមាន ១៤ ពិន្ទុ ឈ្នះ ៤ ដង ស្មើ ២ ដង មិនដែលចាញ់ ស្របពេលដែលក្រុមអង់គ្លេស មាន ៨ ពិន្ទុ ឈ្នះ ២ ដង ស្មើ ២ដង នឹងចាញ់ ២ ដង ដូចគ្នាជាមួយក្រុមលេខ ៣ មកពីអុីតាលី Inter ៕

https://www.youtube.com/watch?v=o8ukfoENry0

មតិយោបល់