Fujieda នឹងត្រូវធ្វើការប្រកួតពានរង្វាន់ ព្រះចៅអធិរាជលើកទី ២២ នៅរសៀលម៉ោង ១២ និង ៣០នាទីថ្ងៃសៅរ៍ ទី ០៨ ខែមេសា ឆ្នាំ ២០១៧នេះ ជាមួយនឹងក្រុម Yazaki Yelente ដែលអ្នកគាំទ្រកម្ពុជាទាំងអស់ សង្ឃឹមថា ខ្សែប្រយុទ្ធកម្ពុជា ចាន់ វឌ្ឍនាកា នឹងអាចបង្ហាញខ្លួន ក្នុងជម្រើស ១១នាក់ដំបូង សម្រាប់ក្លឹបជប៉ុនមួយនេះ។
ចាន់ វឌ្ឍនាកា រំពឹងថា នឹងអាចបង្ហាញខ្លួនក្នុងជម្រើស ១១នាក់ដំបូង សម្រាប់ក្រុម Fujieda របស់ជប៉ុន ព្រោះថា ខ្សែប្រយុទ្ធកម្ពុជារូបនេះ មិនទាន់បានបង្ហាញខ្លួន ឲ្យបានពេញមួយប្រកួតនៅឡើយទេ។ អ្នកគាំទ្រកម្ពុជា ទាំងអស់កំពុងតែធ្វើការរង់ចាំយ៉ាងអន្ទះសារក្នុងការទស្សនា ការប្រកួតរបស់ កំពូលខ្សែប្រយុទ្ធកម្ពុជារូបនេះ នៅក្នុងរសៀលថ្ងៃនេះ។
យ៉ាងណាវិញនោះដែរ Fujieda ប្រហែលជាអាចផ្តល់ឱកាស ដល់វឌ្ឍនាកា នៅក្នុងការប្រកួតនេះ ព្រោះថា ការប្រកួតពានរង្វាន់នេះ មិនសូវសំខាន់ដូចកាប្រកួតលីគរបស់ពួកគេឡើយ។ ម្យ៉ាងក្រុមលំដាប់ទីបី របស់ជប៉ុនមួយនេះ នឹងផ្តល់ឱកាសឲ្យ ចាន់ វឌ្ឍនាកា ដើម្បីបង្ហាញពីសមត្ថភាព សម្រាប់ក្រុមរបស់គេ និងដើម្បីអ្នកគាំទ្រកម្ពុជាផងដែរ៕
មតិយោបល់