ព្រឹត្តិការណ៍ World Cup គឺជាព្រឹត្តិការណ៍លំដាប់ពិភពលោកមួយ ដែលមានប្រទេសសុទ្ធសឹង ជើងខ្លាំងមកពីគ្រប់ទ្វីបចូលរួមក្នុងព្រឹត្តិការណ៍មួយនេះ ដើម្បីដណ្តើមយកពានរង្វាន់មួយនេះ។
យ៉ាងណាវិញ បើយើងក្រឡកមើលប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍យើងនេះ មានប្រទេសមួយ ដែលធ្លាប់មានប្រវត្តិឡើងទៅលេងក្នុងព្រឹត្តិការណ៍ លំដាប់ពិភពលោកមួយនេះ។ ប្រទេសដែលធ្លាប់ឡើងទៅកាន់ World Cup នោះគឺប្រទេសឥណ្ឌូនេស៊ី កាលពីឆ្នាំ ១៩៣៨ ដែលកាលណោះ ប្រទេសនេះ មានឈ្មោះថា Dutch East Indies ពោលគឺប្រទេសនេះ កំពុងស្ថិតក្រោមអាណានិគមរបស់ហូរឡង់។
នៅជំនាន់នោះ តំបន់អាស៊ី មានតែ១កៅអីប៉ុណ្ណោះ សម្រាប់ឡើងទៅលេង World Cup ដែលខុសពីបច្ចុប្បន្ននេះ មាន ៤កៅអីកន្លះ ខណៈពេលនោះ ក្រុមខ្លាំងៗ នៅអាស៊ី បានបដិសេធមិនចូលរួមដោយសារសង្រ្គាម រាងចិន និងជប៉ុន និងស្ថានការណ៍ពិភពលោកកំពុងតានតឹង ដែលឈានទៅរកការផ្ទុះសង្រ្គាមលោកលើកទី២។ ឥណ្ឌូនេស៊ី បានជម្រុះជាប់ក្នុងនាមជាក្រុមអាស៊ីឡើងទៅលេង World Cup ដោយមានត្រឹម ១៦ក្រុមប៉ុណ្ណោះ ដោយប្រើរូបមន្ត ចាញ់ធ្លាក់ មិនមែនសន្សំពិន្ទុ ដូចពេលបច្ចុប្បន្ននេះឡើយ។ ក៍ប៉ុន្តែ ឥណ្ឌូនេស៊ី ត្រូវបានជ្រុះចេញមកវិញ ក្រោយប្រកួតចាញ់ក្រុមហុងគ្រី ៦-០ នៅក្នុងការប្រកួតដំបូង ដោយមិនបានឡើងទៅកាន់វគ្គបន្តទៀតឡើយ។
នេះជាក្រុមទាំង ១៦ដែលបានឡើងទៅលេង World Cup កាលពីឆ្នាំ ១៩៣៨៖
អូទ្រីស, ប៊ែលហ្ស៊ិក, ប្រេស៊ីល, គុយបា, ឆេកូស្លូវ៉ាគី, បារាំង ( ម្ចាស់ផ្ទះ ) អាឡឺម៉ង់, ហុងគ្រី, អ៊ីតាលី, ហូរឡង់, ន័រវេស, ប៉ូឡូញ, រ៉ូម៉ានី, ស៊ុយអ៊ែត, ស្វ៊ីស និង Dutch East Indies ( ឥណ្ឌូនេស៊ី )។
មតិយោបល់