ព័ត៌មានកីឡា

Giroud រកគ្រាប់បាល់ជ័យជម្នះចុងម៉ោងឲ្យ Arsenal

ខ្សែប្រយុទ្ធបារាំង Oliver Giroud ពិតជាមិនធ្វើឲ្យ Arsenal អស់សង្ឃឹមឡើយ ក្រោយពីកីឡាររូបនេះ ទាត់ចុងម៉ោងរក ៣ពិន្ទុបន្ថែមទៀត នៅក្របខ័ណ្ឌ Europa League យប់មិញនេះ។

Arsenal ក្នុងការបង្ហាញខ្លួននៅ Europa League ដូចជាប្រសើរជាងនៅ Champion League ដោយការបង្ហាញខ្លួន ៣លើកកន្លងមក គឺឈ្នះទាំង៣ ប្រកួត។ ជាក់ស្តែងណាស់ យប់មិញនេះ Arsenal បានបន្តយកឈ្នះក្រៅដីលើក្រុម FK Crvena Zvezda ក្នុងលទ្ធផល ១-០ យ៉ាងប្រថិតប្រថោយបំផុត។ ក្នុងនោះដែរ ១គ្រាប់របស់ កាំភ្លើងធំ Arsenal រកបានដោយខ្សែប្រយុទ្ធ Oliver Giroud នៅនាទីទី៨៥ ដែលជាគ្រាប់បាល់ជ័យជម្នះ តែ១គ្រប់គត់ក្នុងការប្រកួតនេះ ក្នុងការជួយ Arsenal ទទួលបាន ៣ពិន្ទុ។

គួរបញ្ជាក់ផងដែរថា Arsenal កំពុងឈរកំពូលតារាង ដោយមាន ៩ពិន្ទុ ឆ្លងកាត់ ៣ប្រកួត ដែលនេះបង្ហញឲ្យឃើញថា ក្រុមជើងខ្លាំងអង់គ្លេសរូបនេះ កំពុងតែត្រៀមខ្លួនឡើងទៅកាន់វគ្គបន្តទៀត ដោយ៣ប្រកួតក្រោយ Arsenal ត្រូវការឈ្នះតែ១ ប្រកួតទៀតប៉ុណ្ណោះ។ ដូច្នេះហើយ Arsenal គឺជាក្រុមអង់គ្លេសតែ១ គត់ដែលមានកៅអី​ សុវត្ថិភាពបំផុត ដើម្បីបន្តដំណើរទៅមុខទៀត។

តោះ! មកទស្សនាការប្រកួតយ៉ាងស្វិតស្វាញរវាក្រុម FK Crvena Zvezda និងក្រុមកាំភ្លើងធំ Arsenal ខាងក្រោមនេះ៖

https://www.youtube.com/watch?v=fQ1t3WlD2_w

មតិយោបល់